កីឡា
៣ ចំណុច លោក Conor Nestor លើកឡើងមុនជួប បឹងកេត ចុងសប្ដាហ៍នេះ
គ្រូបង្វឹក នៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានបង្ហើបឲ្យដឹងថា ជួបបឹងកេត នឹងក្លាយជាការប្រកួតដ៏តានតឹង ក្នុងជំនួបសប្ដាហ៍ទី ២២ វគ្គ ៤ ក្រុមក្រោយ ដែលជាសប្ដាហ៍ដំបូង នៃជុំចុងក្រោយ។

ព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន និងបឹងកេត គឺជាក្រុមកំពូលទាំង ៤ ដែលបានកៅអីប្រកួតវគ្គ ៤ ក្រុមចុងក្រោយ. ឬអាចនិយាយដោយស្រួលគឺជាវគ្គដែលប្រកួតដណ្ដើមជើងឯកតែម្ដង ដោយក្រុមទាំង ៤ ត្រូវជួបគ្នាចំនួន ២ ជើងទៀត សរុបម្នាក់ ៦ ប្រកួត។ ហើយចាប់ផ្ដើមដំបូង ព្រះខ័នរាជស្វាយរៀង ត្រូវមកលេងផ្ទះរបស់បឹងកេត ដែលដើមឡើយត្រូវប្រកួតនៅខេត្តស្វាយរៀង។
លោក Conor Nestor បានឲ្យដឹងដូច្នេះថា «វាជាការប្រកួតធំមួយ ដោយក្រុមជើងឯកឆ្នាំ ២០១៩ ត្រូវលេងទល់នឹងក្រុមជើងឯកឆ្នាំ ២០២០។ វាតែងតែជាការប្រកួតដ៏តានតឹងមួយ នៅពេលយើងលេងនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ហើយពួកយើងរំពឹងថា វាជាការប្រកួតដ៏ពិបាកមួយទៀតសម្រាប់យើង»។

គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើង ក៏បានបញ្ជាក់ពីបញ្ហាកីឡាករផងដែរ ដោយមានកីឡាករច្រើនដែលកំពុងឈឺដោយសារតែបញ្ហាអាកាសធាតុ ពោលគឺលោកថាមានកីឡាករ ៤ នាក់ ដែលនឹងត្រូវអវត្តមានដោយសារតែគ្រុនឈឺ។
ចុងក្រោយលោកក៏បានផ្ញើសារទៅកាន់អ្នកគាំទ្រថា «ពិតណាស់ ដំបូងឡើយយើងត្រូវលេងនៅស្វាយរៀងនៅជុំបន្ទាប់ អញ្ចឹងហើយវាមិនមែនជាការលុបការប្រកួតនៅក្នុងផ្ទះយើងទេ។ អ្នកគាំទ្រតែងតែនៅលេខរៀងទី ១ ប៉ុន្តែការដែលយើងប្រកួតនៅក្រោមភាពមិនស្មើភាពគ្នាចំពោះស្ថានភាពបែបនេះ វាធ្វើឲ្យបាត់បង់តម្លៃ នៃក្លិប។ ការលេងដោយភាពស្មើភាពគ្នា និងស្មារតីកីឡា ត្រូវតែគោរពតាមដូចគ្នា»។
គួររំលឹកថា ៣ ប្រកួតចុងក្រោយរវាងព្រះខ័នរាជស្វាយរៀង ជាមួយ បឹងកេត នៅឆ្នាំ ២០២២ នេះ គឺបឹងកេត មិនដែលយកឈ្នះព្រះខ័នរាជស្វាយរៀងឡើយ ពោលគឺ ជើងទី ១ ស្វាយរៀង ឈ្នះ ៤-០, ជើងទី ២ ស្វាយរៀង បន្តឈ្នះ ០-១ និងជើងទី ៣ ស្មើគ្នា ២-២៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


