កីឡា
Neymar ខឹងសម្បារនឹងមិត្តរួមក្រុម ដែលសាក់រូបលោកអាក្រក់មើលពេក
កីឡាករ Neymar ផ្ទុះកំហឹងយ៉ាងខ្លាំងទៅលើមិត្តរួមក្រុមរបស់ខ្លួន ដែលបានសាក់រូបលោកនៅកណ្ដាលខ្នង រហូតធ្វើឱ្យតារាបាល់ទាត់ប្រេស៊ីលរូបនេះសុខចិត្តចំណាយលុយផ្ទាល់ខ្លួនជាង ៣ម៉ឺនដុល្លារដើម្បីឱ្យលុបស្នាមសាក់នោះចោល។

កីឡាករ Richarlison ថ្មីៗនេះបានបង្កឱ្យមានការខឹងសម្បារពីខ្សែប្រយុទ្ធ Neymar ដោយសារកីឡាករវ័យ ២៥ឆ្នាំរូបនេះបានសាក់រូបខ្លួនឯង កំពូលកីឡាករ Ronaldo កីឡាករ Neymar និងក្មេងប្រុសម្នាក់កាន់បាល់ សំឡឹងមើលតំបន់អនាធិបតេយ្យ ដែលវាធ្វើឱ្យម្ចាស់រូបមិនពេញចិត្ត និងស្នើឱ្យលុបចោលភ្លាមៗ។

គេមិនដឹងថា Richarlison ចង់បង្កប់ ឬបង្ហាញពីអត្ថន័យអ្វីនោះទេ ប៉ុន្តែបើយោងតាមកាសែត Globo Sport ក្រោយពេល Neymar ឃើញស្នាមសាក់មុខរបស់ខ្លួននៅលើខ្នងរបស់សិស្សប្អូនក្នុងក្រុមជាមួយគ្នា តារាឆ្នើមរបស់ក្លឹប PSG បែរជាមានការខឹងសម្បារ និងបានសុំឱ្យលុបស្នាមសាក់នោះ។

ប្រភពដដែលបន្តថា ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះ បានផ្ញើប្រាក់ឱ្យ Richarlison ចំនួន ៣ម៉ឺនអឺរ៉ូ (ប្រហែល ៣១,០០០ដុល្លារ) និងសុំឱ្យលុបមុខរបស់លោកជាបន្ទាន់ ព្រោះរូបភាពនេះអាក្រក់មើលពេក ហើយសម្រាប់ Neymar លោកពិតជាទទួលយកមិនបាន ស្របពេលដែលហ្វេនជាច្រើននាំគ្នាផ្ទុះសំណើច និងនិយាយថា រូបពិត និងរូបសាក់ ខុសគ្នាស្រឡះ។

យ៉ាងណាមិញ មតិអ្នកគាំទ្រមួយចំនួនបានលើកឡើងថា ប្រហែលមកពីខ្សែប្រយុទ្ធ Richarlison មានការគោរព និកោតសរសើរដល់ Neymar ទើបហ៊ានចំណាយប្រាក់ និងទ្រាំជាមួយការឈឺសាច់ ដើម្បីសាក់រូប Idol របស់ខ្លួន។ ពេលនេះនៅមិនទាន់មានការឆ្លើយតបពី Richarlison នៅឡើយថា តើសម្រេចលុបស្នាមសាក់ ឬរក្សាទុកវានោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kylian Mbappe ពីក្មេងក្រីក្រនៅសំណង់អនាធិបតេយ្យ ក្លាយជាកំពូលកីឡាករបាល់ទាត់ពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


