កីឡា
គ្រូថៃថា ឥណ្ឌូនេស៊ី ដែលប៉ះកម្ពុជាល្ងាចនេះ គួរឲ្យខ្លាចជាងគេក្នុងពូល A
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃចាត់ទុកជម្រើសជាតិឥណ្ឌូនេស៊ីជាក្រុមគួរឲ្យខ្លាចជាងគេបំផុតក្នុងពូល A នៃព្រឹត្តិការណ៍ AFF Championship ឆ្នាំ២០២២នេះ ខណៈឥណ្ឌូនេស៊ីបើកឆាកប៉ះកម្ពុជា វេលាម៉ោង៤:៣០នាទីល្ងាច ថ្ងៃសុក្រ ទី២៣ ខែធ្នូនេះ។

ក្រុមជម្រើសជាតិថៃស្ថិតនៅក្នុងពូល A ជាមួយ ឥណ្ឌូនេស៊ី កម្ពុជា ហ្វីលីពីន និងព្រុយណេ។ ថ្ងៃបើកឆាក កម្ពុជាទទួលបាន៣ពិន្ទុពីការឈ្នះហ្វីលីពីន ៣-២ កំពុងឈរលេខ២ក្នុងពូល ខណៈថៃលត់ព្រុយណេ ៥-០ ឈរលើកំពូលតារាង។
ជាក្រុមរួមពូលជាមួយគ្នានេះ លោក Alexandre Mano Polking គ្រូបង្គោលជម្រើសជាតិថៃ បានទទួលស្គាល់ថា ឥណ្ឌូនេស៊ី ជាក្រុមគួរឲ្យបារម្ភជាងគេក្នុងពូល A។ លោកបាននិយាយថា ៖«ឥណ្ឌូនេស៊ីជាក្រុមគ្រោះថ្នាក់ និងគួរឲ្យបារម្ភជាងគេបំផុតនៅក្នុងពូលជាមួយយើង»។ តាមពិតទៅលោកបានដឹកនាំក្រុមថៃឲ្យឈ្នះឥណ្ឌូនេស៊ី វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០២១។
កាលព្រឹត្តិការណ៍ AFF Championship ឆ្នាំ២០២១កន្លងទៅ ថៃ និងឥណ្ឌូនេស៊ី ជួបគ្នាពីរដងក្នុងវគ្គផ្តាច់ព្រ័ត្រ។ ជើងទី១នៅទឹកដីរបស់ឥណ្ឌូនេស៊ី ថៃបានឈ្នះ ៤-២ និងជើងទី២ ក្នុងដីរបស់ខ្លួនស្មើគ្នា ២-២ ដើម្បីក្លាយជាជើងឯកឆ្នាំ២០២១។

សម្រាប់ឆ្នាំ២០២២នេះ ឥណ្ឌូនេស៊ី បានឆ្លងកាត់ការប្រកួត៩លើកហើយ ក្នុងនោះឈ្នះ៦ ស្មើ២ និងចាញ់តែ១។
-ថ្ងៃទី១ មករា៖ ថៃ ២-២ ឥណ្ឌូនេស៊ី (ផ្តាច់ព្រ័ត្រ AFF Championship)
-ថ្ងៃទី២៧ មករា៖ ឥណ្ឌូនេស៊ី ៤-១ ទីម័រខាងកើត (មិត្តភាព)
-ថ្ងៃទី៣០ មករា៖ ទីម័រខាងកើត ០-៣ ឥណ្ឌូនេស៊ី (មិត្តភាព)
-ថ្ងៃទី១ មិថុនា៖ ឥណ្ឌូនេស៊ី ០-០ បង់ក្លាដែស (មិត្តភាព)
-ថ្ងៃទី៨ មិថិនា៖ គុយវ៉ែត ១-២ ឥណ្ឌូនេស៊ី (ជម្រុះ Asian Cup)
-ថ្ងៃទី១១ មិថុនា៖ ឥណ្ឌូនេស៊ី ០-១ ហ៊្សកដានី (ជម្រុះ Asian Cup)
-ថ្ងៃទី១៤ មិថុនា៖ ឥណ្ឌូនេស៊ី ៧-០ នេប៉ាល់ (ជម្រុះ Asian Cup)
-ថ្ងៃទី២៤ កញ្ញា៖ ឥណ្ឌូនេស៊ី ៣-២ Curaçao (មិត្តភាព)
-ថ្ងៃទី២៧ កញ្ញា៖ Curaçao ២-១ ឥណ្ឌូនេស៊ី (មិត្តភាព)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


