កីឡា
គ្រូកម្ពុជា ចង់រកគ្រាប់បាល់ឱ្យបានច្រើនតាមដែលអាចធ្វើបានពេលប៉ះព្រុយណេ ស្អែក
គ្រូបង្វឹករបស់កម្ពុជា លោក Ryu Hirose សង្កត់ធ្ងន់ថា ក្រុមទាំងមូលចង់រកគ្រាប់បាល់ឱ្យបានច្រើនគ្រាប់តាមដែលអាចធ្វើបាន ដើម្បីគណនាតារាងពិន្ទុជាមួយក្រុមប្រជែងដទៃទៀត ពេលប៉ះ ក្រុមជម្រើសជាតិព្រុយណេ ពានរង្វាន់ AFF Cup 2022 ស្អែកនេះ។
ការលើកឡើងរបស់លោកដូច្នេះគឺនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាង កម្ពុជា ជាមួយ ព្រុយណេ នាជំនួបទី៣ ប្រចាំពូល A ពានរង្វាន់ AFF Mitshubishi Eletric Cup 2022 ថ្ងៃទី២៩ ខែធ្នូ ស្អែក។

លោក Ryu Hirose បាននិយាយថា៖ «សម្រាប់ការប្រកួតថ្ងៃស្អែក រឿងដែលសំខាន់បំផុតនោះគឺទទួលបាន ៣ពិន្ទុ ដើម្បីសម្លឹងទៅអនាគតនៅក្នុងពានដទៃទៀត។ លើសពីនេះទៅទៀត យើងចង់រកគ្រាប់បាល់ឱ្យបានច្រើនគ្រាប់តាមដែលអាចធ្វើទៅបាន ដើម្បីគណនាតារាងពិន្ទុជាមួយក្រុមដទៃទៀត ប៉ុន្តែយើងដឹងថាព្រុយណេ ក៏ជាក្រុមដែលមានការប្រឹងប្រែងខ្លាំង ដូច្នេះយើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាព។»
កម្ពុជា បច្ចុប្បន្នមានគ្រាប់បាល់ចំណេញ ០គ្រាប់ក្រោយប្រកួត ២លើករួចមក ហើយប្រកួតថ្ងៃស្អែកដែលកម្ពុជា រំពឹង និងដាក់គោលដៅរកគ្រាប់បាល់ច្រើនគ្រាប់នោះ ក៏ដោយសារ ព្រុយណេ ដែលប្រកួត ៣លើកកន្លងមកបានរបូតគ្រាប់បាល់ច្រើន ពោលគឺដល់ទៅ ១៧គ្រាប់ តែទោះជាយ៉ាងណា ក៏លោក Ryu មិនហ៊ានមើលស្រាលលើ ព្រុយណេ នោះដែរ។
«ពិតណាស់ យើងចង់រកគ្រាប់បាល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ខ្ញុំត្រូវការច្រើនជាង ៧គ្រាប់ ប៉ុន្តែដូចដែលគ្រប់គ្នាគិតថាវាងាយស្រួល បាល់ទាត់គឺមិនមែនដូច្នេះឡើយ បើយើងនិយាយថាយើងអាចរកគ្រាប់បាល់បាន៧គ្រាប់ វាមិនមែនបានន័យថាយើងរកបានតែ ៧គ្រាប់ តិច ឬច្រើនជាងនេះនោះទេ។ ជាមួយគ្នាផងដែរដូចដែលខ្ញុំបាននិយាយព្រុយណេ គឺជាក្រុមដែលមានការប្រឹងប្រែងខ្លាំង ដូច្នេះហើយអ្វីដែលយើងត្រូវធ្វើដំបូងគេ គឺយើងត្រូវតែព្យាយាមឱ្យអស់ពីលទ្ធភាពសម្រាប់ការប្រកួតថ្ងៃស្អែក។» សម្ដីរបស់ លោក Ryu Hirose។

សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ ព្រុយណេ នឹងធ្វើឡើងនាវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈប្រកួតនេះនឹងមានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV News៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


