កីឡា
កម្ពុជាឈ្នះមេដាយច្រើនជាងគេពីជើងឯកអុកចត្រង្គអាស៊ាន ឆ្នាំ២០២៣
ក្រុមកីឡាអុកចត្រង្គកម្ពុជាបានឈ្នះមេដាយច្រើនជាងគេពីការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (SEA OUK CHAKTRANG Championship 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់នៅល្ងាចថ្ងៃទី១២ ខែមករានេះ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី៧ ខែមករា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមអុកចត្រង្គកម្ពុជាឈរលើកំពូលតារាងពីការឈ្នះមេដាយមាស៣គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ២គ្រឿង សរុប៨គ្រឿង។ ចំណែកវៀតណាមស្ថិតនៅលេខ២ពីការឈ្នះមេដាយសរុប ៧គ្រឿងគឺមាស២ ប្រាក់៣ និងសំរឹទ្ធ២ ខណៈមីយ៉ាន់ម៉ា ឈរលេខ៣ ពីការឈ្នះ មេដាយមាស១ និងសំរឹទ្ធ២ ហើយថៃ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២ ស្របពេលឡាវមិនទទួលបានមេដាយណាមួយនោះទេ។

ការឈ្នះមេដាយច្រើនជាងគេនេះជាសមិទ្ធផលថ្មីមួយសម្រាប់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្របពេលកីឡាអុកចត្រង្គនេះក៏ត្រូវបានដាក់បញ្ចូលឲ្យប្រកួតដណ្តើមមេដាយជាផ្លូវការដែរ។

ពិធីបិទបានធ្វើនៅល្ងាចថ្ងៃទី១២ ខែមករា នេះក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC), លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។

សូមបញ្ជាក់ថា កីឡាប្រកួតអុកចត្រង្គកម្រិតអាស៊ានលើកដំបូងនៅកម្ពុជានេះមាន៦វិញ្ញាសា ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦២នាក់ មកពី ៥ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ