កីឡា
ទោះស៊ុតបាន២គ្រាប់ តែ Ronaldo មិនអាចជួយឲ្យក្រុមឈ្នះបានឡើយ
ទោះបីជាក្រុម Al Nassr & Al Hilal All Stars និង Paris Saint-German ប៉ះគ្នាក្នុងចំនួបមិត្តភាពក៏ពិតមែន ប៉ុន្តែនេះគឺជាការប្រកួតដ៏ជក់ចិត្ត ខណៈក្រុមទាំង២ អាចបំប៉ោងសំណាញ់ទីគ្នាបានសរុបរហូតដល់ទៅ៩គ្រាប់។
ក្នុងការប្រកួតនៅកីឡដ្ឋាន King Fahd Stadium កាលពីយប់មិញនេះ ក្រុម PSG បានយកឈ្នះ Al Nassr & Al Hilal All Stars ក្នុងលទ្ធផល ៥-៤ ទោះក្រុមមកពីបារាំង សល់គ្នាត្រឹម១០នាក់ក៏ដោយ។
៥គ្រាប់របស់ PSG រកបានដោយកីឡាករ៥នាក់ផ្សេងគ្នាគឺ Lionel Messi នៅនាទីទី៣, Marquinhos នាទីទី៤៣, Sergio Ramos នាទីទី៥៣, Kylian Mbappe ស៊ុតប៉េណាល់ទីនាទីទី៦០ និង Hugo Ekitike នាទីទី៧៨។
ទោះបីជាយ៉ាងណាក៏ដោយ PSG ធ្វើឲ្យបាត់គ្រាប់បាល់មួយគ្រាប់ដោយសារតែកីឡាករ Neymar ស៊ុតប៉េណាល់ទីមិនចូលនៅនាទីទី៤៥+៣។ ក្នុងការប្រកួតនោះដែរ Juan Bernat ទទួលបានកាតក្រហមនៅនាទីទី៣៩។
ចំណែក៤គ្រាប់របស់ Al Nassr & Al Hilal All Stars រកបានដោយកីឡាករ Cristiano Ronaldo ២គ្រាប់ម្នាក់ឯង ដោយមួយគ្រាប់ជាការស៊ុតបាល់ប៉េណាល់ទីនាទីទី៣៤ និងមួយគ្រាប់ទៀតស៊ុតនៅនាទីទី៤៥+៦។
២គ្រាប់ចុងក្រោយរបស់ Al Nassr & Al Hilal All Stars គឺជាការតែតរបស់កីឡាករ Hyun-Soo Jang នៅនាទីទី៥៦ និងមួយគ្រាប់ទៀតរកបានដោយ Anderson Talisca នៅនាទីទី៩០+៤។
គួរបញ្ជាក់ថា នេះជាការប្រកួតលើកដំបូងរបស់ Cristiano Ronaldo នៅទឹកដីអារ៉ាប់ ចាប់តាំងពីការផ្ទេរទៅកាន់ក្លិប Al Nassr ជាមួយកិច្ចសន្យាមានតម្លៃមហាសាល៕
អត្ថបទ៖ Vann Vann
ចុចអាន៖ សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


