កីឡា
ចម្លែក! អាជ្ញាកណ្តាលបាល់ទាត់នៅព័រទុយហ្គាល់ឲ្យកាតពណ៌ ស មានន័យដូចម្តេច?
ក្នុងជំនួបបាល់ទាត់ពានរង្វាន់ផ្នែកនារីរវាងក្លិប SPORTING LISBON និង Benfica គេបានឃើញអាជ្ញាកណ្តាលផ្តល់កាតពណ៌ ស។

អ្នកគាំទ្របាល់ទាត់ ធ្លាប់តែឃើញកាតលឿងនិងក្រហម ដើម្បីពិន័យដល់កីឡាកររូបណា ដែលបង្កកំហុស ប៉ុន្តែពួកគេនឹងមិនទម្លាប់ជាមួយកាតពណ៌ ស នេះទេ។
នៅពេលក្លិប Benfica នាំមុខ ៣-០, កីឡាការិនីនៅកៅអីបម្រុង ត្រូវបានគេរាយការណ៍ថា មានបញ្ហាសុខភាពនៅចុងតង់ទី១។
គ្រូពេទ្យមកពីក្រុមទាំងសងខាង បានប្រញាប់ប្រញាល់ទៅជួយកីឡាការិនីរូបនោះ។ បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយ អាជ្ញាកណ្តាលស្រាប់តែលើកកាតពណ៌ ស ឲ្យគ្រូពេទ្យទាំង២តែម្តង។

ចុះតើកាតពណ៌ ស នេះ មានន័យដូចម្តេច?
កាតពណ៌ស គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មីនៅក្នុងប្រទេសព័រទុយហ្គាល់។
មិនដូចកាតលឿងនិងក្រហមដែលជាការដាក់ពិន័យនោះទេ ផ្ទុយទៅវិញ កាត ស គឺត្រូវបានផ្តល់ឲ្យដើម្បីជាការទទួលស្គាល់ និងសរសើរដល់ក្លិបសម្រាប់ការលេង Fair-Play។
គំនិតថ្មីនេះ ត្រូវបានចាប់ផ្តើម ដើម្បីជំរុញតម្លៃសីលធម៌នៅក្នុងវិស័យកីឡា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sun
ចុចអាន៖ យល់យ៉ាងណាដែរ ចំពោះទម្រង់លេងរបស់ Ronaldo ក្នុងការប្រកួតលើកដំបូងឲ្យ Al Nassr?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


