កីឡា
ពាន FIFA Club World Cup ឆ្នាំ ២០២២ នឹងចាប់ផ្ដើមនៅយប់ថ្ងៃពុធនេះហើយ
ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ពិភពលោក (FIFA Club World Cup) ឆ្នាំ ២០២២ ធ្វើឡើងនៅប្រទេសម៉ារ៉ុក នឹងចាប់ផ្ដើមនៅយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ (នៅកម្ពុជា) ជាមួយនឹងការប្រកួតជុំទី ១ រវាងក្លិប Al Ahly និងក្លិប Auckland City។

ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ពិភពលោក (Club World Cup) បណ្ដុំទៅដោយក្រុមឈ្នះប្រចាំទ្វីបទាំង ៦ រួមទាំង ក្រុមការពារជើងឯក UEFA Champions League ក្លិបស្រមោលស Real Madrid និងម្ចាស់ជើងឯករបស់ប្រទេសម្ចាស់ផ្ទះ។
ការប្រកួតបាល់ទាត់ នឹងដំណើរការរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ហើយការប្រកួត នឹងត្រូវលេងនៅទីក្រុង Rabat និង Tangier។

ការប្រកួតដំបូងរវាង ក្លិប Al Ahly របស់ប្រទេសអេហ្ស៊ីប (ជើងឯកក្លិបទ្វីបអាហ្វ្រិក) នឹងប៉ះជាមួយក្លិប Auckland City នៃប្រទេសនូវែលសេឡង់ (ជើងឯកក្លិបទ្វីបអូសេអានី) នឹងចាប់ផ្ដើមនៅម៉ោង ២ និង ០០ នាទីយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកម្ពុជា) នៅទីក្រុង Tangier។
ក្រុមដែលឈ្នះក្នុងដំណាក់កាលទី ១ ទាំង Al Ahly ឬ Auckland City នឹងត្រូវជួបជាមួយក្លិប US Seattle Sounders របស់អាមេរិក (ជើងឯកក្លិបទ្វីបអាមេរិកខាងជើង) ក្នុងការប្រកួតជុំទី ២ នៅថ្ងៃសៅរ៍។
ដោយឡែក ក្លិប Wydad Athletic Club (របស់ម៉ារ៉ុក) នឹងប្រកួតជាមួយ ក្លិប Al Hilal របស់អារ៉ាប៊ីសាអូឌីត (ជើងឯកក្លិបទ្វីបអាស៊ី) ក្នុងជុំទី ២ នៅថ្ងៃជាមួយគ្នា។

Wydad បានឈ្នះទាំងលីគម៉ារ៉ុក និង CAF Champions League ក្នុងឆ្នាំ ២០២២ ដើម្បីមានសិទ្ធិទទួលបានពានរង្វាន់ Club World Cup ដោយស្វ័យប្រវត្តិ មានន័យថា ក្រុម Al Ahly ដែលឡើងវគ្គផ្ដាច់ព្រ័ត្រ នៃ CAF Champions League បានយកកៅអីរបស់ម្ចាស់ផ្ទះម៉ារ៉ុក។
ការគ្រងតំណែងជើងឯកទ្វីបអាមេរិកខាងត្បូង (Copa CONMEBOL Libertadores) ក្រុម Flamengo (របស់ប្រេស៊ីល) និងម្ចាស់ជើងឯក UEFA Champions League ក្រុម Real Madrid (អេស្ប៉ាញ) នឹងរង់ចាំការប្រកួត Club World Cup ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ០៧ និង ០៨ ខែកុម្ភៈ។ ការប្រកួត នឹងបញ្ចប់ជាមួយនឹងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១១ ខែកុម្ភៈ។
គួររំលឹកថា Real Madrid បានចូលរួមប្រកួតពាន Club World Cup ចំនួន ៦ លើក ដោយឈ្នះពានក្នុងឆ្នាំ ២០១៤, ២០១៦, ២០១៧ និង ២០១៨។
Chelsea របស់អង់គ្លេស គឺជាក្រុមការពារតំណែងជើងឯក Club World Cup ឆ្នាំ ២០២១ ប៉ុន្តែពួកគេមិនអាចការពារជើងឯករបស់ពួកគេនៅក្នុងប្រទេសម៉ារ៉ុកបាននោះទេ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


