កីឡា
ប្រធាន FIFA ផ្ញើសារអបអរដល់ក្លិបភ្នំពេញក្រោន ក្នុងឱកាសឈ្នះលីគកំពូលកម្ពុជា ២០២២
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានផ្ញើលិខិតអបអរសាទរក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលទើបតែឈ្នះជើងឯកលីគកំពូលកម្ពុជា កាលពីចុងឆ្នាំ ២០២២ កន្លងទៅថ្មីៗ។ នេះត្រូវបានដឹងថា គឺជាទម្លាប់របស់ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលតែងតែផ្ញើលិខិតអបអរដល់ក្លិបគ្រប់បណ្ដាប្រទេសទាំងអស់ ក្រោយសម្រេចសមិទ្ធផលយ៉ាងត្រចះត្រចង់ក្នុងលីគបាល់ទាត់ជាតិរៀងៗខ្លួន។

ដោយឡែកលិខិតអបអរដល់ក្លិបភ្នំពេញក្រោន នេះ ត្រូវបានផ្ញើតាមរយៈ លោកនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈប្រមុខបាល់ទាត់ពិភពលោករូបនេះ បានថ្លែងថា «ពាននេះមិនអាចសម្រេចបានទេបើគ្មានការខិតខំប្រឹងប្រែង ទឹកចិត្ត និងការលះបង់របស់ក្រុមទាំងមូល ហើយគ្រប់គ្នានៅក្នុងក្លិបអាចមានមោទនភាពយ៉ាងខ្លាំង។ សូមចូលរួមអបអរសាទរដល់អ្នកទាំងអស់គ្នាដែលចូលរួមក្នុងសមិទ្ធផលដ៏អស្ចារ្យនេះ»។

«ក្នុងនាមសហគមន៍កីឡាបាល់ទាត់ទាំងមូល ខ្ញុំក៏ឆ្លៀតក្នុងឱកាសនេះផងដែរ ដើម្បីថ្លែងអំណរគុណចំពោះក្លិប និងសហព័ន្ធ ចំពោះការរួមចំណែករបស់អ្នកក្នុងការអភិវឌ្ឍ និងវិបុលភាព នៃកីឡាបាល់ទាត់នៅកម្ពុជា និងក្នុងតំបន់»។ លោក Gianni Infantino បានសង្កត់ធ្ងន់។

គួររំលឹកថា ភ្នំពេញក្រោន បានគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២២ ដោយមិនគួរឲ្យជឿ ដ្បិតក្នុងការប្រកួតពាក់កណ្ដាលរដូវកាលត្រូវបានក្រុមកំពូលតារាងនាំមុខដល់ទៅជាង ១៨ ពិន្ទុទៅហើយ ប៉ុន្តែនៅជុំចុងក្រោយ ឬជុំក្រុមខ្លាំងទាំង ៤ (Top 4) ភ្នំពេញក្រោន បានយកឈ្នះជាបន្តបន្ទាប់រហូតដល់គ្រងជើងឯក តាមរយៈការឈ្នះលើរូបមន្ត Head to head ជាមួយក្លិបវិសាខា៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


