កីឡា
យប់នេះ ធឿន ធារ៉ា ប្រាប់ថា ប៉ះ Sammy លើកទី២ប្រហែលមិនចប់៥ទឹក
អ្នកលេងគុនខ្មែរ ធឿន ធារ៉ា នឹងប៉ះអ្នកលេងឆ្លងដែនថៃ Sammy យប់ថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ ដើម្បីជម្រះបញ្ជីឲ្យស្រឡះថាតើ នរណាជើងខ្លាំងលើសង្វៀនពិតប្រាកដក្នុងប្រភេទទម្ងន់៧២គីឡូក្រាម។
នេះជាការជួបគ្នាលើកទី២ បន្ទាប់ពីលើកទី១ អ្នកខ្លាហានលើសង្វៀនគុនខ្មែរទាំងពីរបានបញ្ចប់៥ទឹកដោយលទ្ធផលស្មើគ្នា។ ការប្រកួតនោះ កីឡាករថៃ Sammy យល់ឃើញខ្លួនឯងថា មានប្រៀប និងអាចឈ្នះ ប៉ុន្តែចៅក្រមកាត់សេចក្តីឲ្យស្មើគ្នា។
លទ្ធផលស្មើនោះធ្វើឲ្យ Sammy មិនអស់ចិត្តទេ ជាពិសេសបន្ទាប់ពីរូបគេបានផ្តួលជើងខ្លាំង ឡៅ ចន្ទ្រា ក្នុងទឹកទី២ និងផ្តួល ធន់ រិទ្ធី ក្នុងទឹកទី១ ហើយដាក់គោលបំណងជម្រះបញ្ជីជាមួយ ធឿន ធារ៉ា។

ក្រោយថ្លឹងទម្ងន់ស្មើគ្នាល្អកាលពីម្សិលមិញ ធឿន ធារ៉ា បានប្រាប់ថា កាលប្រកួតជាមួយ Sammy លើកទី១ អ្នកគាំទ្រមើលខ្លួនលេងសើចច្រើនបន្តិច ប៉ុន្តែការប្រកួតនោះរូបគេបានខំប្រឹងអស់ពីសមត្ថភាពហើយពោលគឺមិនលាក់អាវុធឬកម្លាំងទុកឡើយ។ ពេលជួបគ្នាដំបូង រូបគេមិនទាន់ស្គាល់សមត្ថភាពរបស់ Sammy ច្រើនទេ។
សម្រាប់ការជួបគ្នាលើកទី២នេះ ធារ៉ា មានអារម្មណ៍ថា ប្រហែលជាមិនចប់៥ទឹកទេ ដោយសារតែម្នាក់ៗមានឆន្ទៈជម្រះបញ្ជីចាស់ឲ្យស្រឡះរៀងៗខ្លួន ហើយម្យ៉ាងទៀត ក៏ស្គាល់សមត្ថភាពគ្នាទៅវិញទៅមកច្រើនដែរ ដូច្នេះប្រហែលមិនស្ទាបស្ទង់ច្រើនឡើយ។
មួយរយៈពេលចុងក្រោយនេះ ធឿន ធារ៉ា បានប្រើកណ្តាប់ដៃច្រើនដែលហាក់ដូចជាខុសប្លែកពីមុនៗដែលរូបគេត្រូវបានគេស្គាល់ថាជា អ្នកលេងកែងពិឃាត។ យ៉ាងណា រូបគេ ប្រាប់ថា តាមពិតទៅ កែងពិឃាតរបស់ខ្លួននៅតែប្រើដូចមុន ប៉ុន្តែការចេញកណ្តាប់ដៃច្រើននេះជាយុទ្ធសាស្ត្រមួយ។ នៅពេលចេញកណ្តាប់ដៃច្រើនធ្វើឲ្យដៃគូភ្លេចខ្លួនអាចជាឱកាសដែលរូបគេវ៉ៃកែង។
សូមបញ្ជាក់ថា ធឿន ធារ៉ា ប៉ះ Sammy លើកទី២ យប់ថ្ងៃសៅរ៍នេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្សាយផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


