កីឡា
ក្លិបលីគកំពូលឥណ្ឌាត្រៀមតែងតាំងលោក Conor Nestor ឆាប់ៗ
ក្លិប Hyderabad FC របស់លីគកំពូលឥណ្ឌា នឹងតែងតាំងលោក Conor Nestor ជាគ្រូបង្វឹកឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានឥណ្ឌា។

ប្រភពមួយបានបញ្ជាក់ថា លោកបានយល់ព្រមចុះកុងត្រារយៈពេលមួយឆ្នាំជាមួយក្លិបដែលទើបបង្កើតបាន ៣ឆ្នាំមួយនេះ ហើយរដូវកាលកន្លងទៅជាក្រុមលេខ២ ក្នុងវគ្គវិលជុំសន្សំពិន្ទុ ហើយបានឡើងទៅវគ្គខ្វែងបានធ្លាក់វគ្គពាក់ណ្ដាលផ្ដាច់ព្រ័ត្រ។
លោក Nestor ជាគ្រូបង្វឹកវ័យក្មេង និងឆ្នើមម្នាក់ដែលមានមូលដ្ឋានចេញពីកម្ពុជា។ ក្នុងឆ្នាំ២០០៧ លោកជាគ្រូបង្វឹក UK Elite Soccer។ លោកបានធ្វើការជាមន្ត្រីអភិវឌ្ឍសម្រាប់ សហព័ន្ធបាល់ទាត់អៀរឡង់។ លោកបានធ្វើការជាមួយកីឡាករបាល់ទាត់ល្បីៗមួយចំនួនរបស់ប្រទេសអៀរឡង់ រួមទាំង Gary O Neil, Shane McLoughlin និង Garvin Dillon។

ឆ្នាំ២០១៨ អ្នកចាត់ការសញ្ជាតិអៀរឡង់ វ័យ៣៨ឆ្នាំត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង។ ក្រុមតំណាងខេត្តស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨-១៩ ក្រោមការដឹកនាំរបស់លោក។
ក្រោមការដឹកនាំរបស់ លោក Manolo Marquez ក្លិប Hyderabad FC បច្ចុប្បន្នកំពុងប្រកួតប្រជែងក្នុងពានរង្វាន់ Hero Super Cup 2023។ ម្យ៉ាងវិញទៀត លោក Marquez គ្រោងនឹងចាកចេញពីក្លិប និងចូលរួមជាមួយក្លិប FC Goa នៅរដូវកាលក្រោយ។
លោក Conor Nestor គឺជាអ្នកជំនួសលោក Manolo Marquez ដ៏ស័ក្តិសម។ វាគឺដោយសារតែជំនាញយ៉ាងទូលំទូលាយរបស់លោកក្នុងការដោះស្រាយជាមួយកីឡាករវ័យក្មេង និងនាំក្រុមសាមញ្ញទៅរកជ័យជម្នះ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ footballexpress.in
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


