កីឡា
កំពូលកីឡាករស្នូកឃ័រវៀតណាម Phuong Vinh មកប្រកួតនៅកម្ពុជាថ្ងៃទី២០មេសា
សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជានឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិមួយដែលមានឈ្មោះថា Pheavy Billiard Carom ដើម្បីស្វាគមន៍កំពូលកីឡាការិនីកម្ពុជា និងអាស៊ី ស្រួង ភាវី ដែលមានកីឡាការិនី និងកីឡាករល្បីៗមកពីប្រទេសផ្សេងៗចូលរួមនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

ការប្រកួតដែលមានអត្តពលិកមកពី៨ប្រទេសនឹងធ្វើនៅក្លឹប Lux98 Billiard នាថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ ដែលកំពូលកីឡាការិនីកម្ពុជា ស្រួង ភាវី នឹងជួបអ្នកគាំទ្ររបស់នាង ជាមួយនឹងការចែករំលែកបទពិសោធនៃតស៊ូនៅក្រៅប្រទេសមុនពេលទទួលបានជោគជ័យ។
ការប្រកួត Pheavy Billiard Carom ក៏មានកីឡាករ និងកីឡាការិនីជាច្រើនមកពីបណ្តាប្រទេសផ្សេងដូចប្រទេសកូរ៉េ និងវៀតណាមជាដើម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកីឡាករ Bao Phuong Vinh ដែលល្បីល្បាញលំដាប់លេខ១នៅវៀតណាមក៏ចូលរួមប្រកួតដែរ។ ការប្រកួតនេះមាន១០វិញ្ញាសាគឺ៨វិញ្ញាសាសម្រាប់បុរស និង២វិញ្ញាសាសម្រាប់នារី ខណៈ ស្រួង ភាវី ត្រូវប្រកួត២វិញ្ញាសា 1 Cushion Billiard Carom and 3 Cushion Billiard Carom។

នេះជាព្រឹត្តិការណ៍លើកទឹកចិត្ត និងស្វាគមន៍ដល់កីឡាការិនីកំពូលកម្ពុជា ស្រួង ភាវី ដែលទើបអញ្ជើញមកដល់កម្ពុជាកាលពីថ្ងៃទី១៦ ខែមេសានេះដើម្បីត្រៀមខ្លួនប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


