Connect with us

កីឡា

តារា​លេច​ធ្លោ​៦​រូប​ក្នុង​​​ក្រុម U22 កម្ពុជា​ត្រៀម​ប្រកួត​ជា​មួយ​ទីម័រល្ងាចនេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ​ (U22) នឹង​​​ប្រកួត​ជា​មួយ​ក្រុម U22 ទីម័រ​ខាង​កើត វេលា​ម៉ោង​៧​យប់ ថ្ងៃ​សៅរ៍នេះ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពូល A ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

សមាជិក​ក្រុម U22 កម្ពុជាត្រូវ​បាន​ជ្រើស​រើស និង​សម្រិត​សម្រាំង​យូរ​ហើយ​មុន​ពេល​នៅ​សល់​២០​នាក់​ចុង​ក្រោយ។ ក្រុម​កម្ពុជា​បាន​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ​ពីរ​ដង និង​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​មួយ​នៅ​ប្រទេសសិង្ហបុរី មុន​ពេល​ហ្វឹក​ហាត់​ចុង​ក្រោយ​នៅ​ក្នុង​ស្រុក​ត្រៀម​ប្រកួត​តែ​ម្តង។

នៅ​ថ្ងៃ​ត្រង់ ទី​២៨ ខែ​មេសា​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ប្រកាស​បញ្ជី​ឈ្មោះ​២០​នាក់​ចុង​ក្រោយ​ដោយ​ក្នុង​កីឡាករ​ចាំ​ទី​មាន​តែ​២​នាក់​ប៉ុណ្ណោះ។ ចំពោះ​ខ្សែ​ប្រយុទ្ធ​តារា​ជួរ​មុខ​ទាំង​៣​នាក់​គឺ លឹម ពិសុទ្ធ សៀង ចន្ធា និង គី រីណា ខណៈ​ខ្សែ​បម្រើ​មាន មិន រតនៈ​, ជូ ស៊ីនទី, ញាន សុស៊ីដាន និង លឹម អារុណ រ៉េយមិន។

សូម​បង្ហាញ​សមាជិក​មួយ​ចំនួន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុង​ក្រុម U22 កម្ពុជា​ដែល​ត្រូវ​ប្រកួត​ល្ងាច​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លឹម ពិសុទ្ធ៖​ ខ្សែ​បម្រើ​ប្រយុទ្ធ​​ស្លាប​ឆ្វេង​នេះ​​ត្រូវ​បាន​គ្រូ​បង្វឹក​កម្ពុជា​ពេញ​ចិត្ត​ខ្លាំង និង​ដាក់​ឲ្យ​លេង​រហូត​មួយ​រយៈ​ពេល​ចុង​ក្រោយ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ។ តួ​​សំខាន់​ម្នាក់​ជួយ​ភ្នំពេញ​ក្រោនឈ្នះ​ជើង​ឯក​លីគ​កម្ពុជា កីឡាករ​អាយុ​២០​ឆ្នាំ​ស៊ុត​បាន​៣​គ្រាប់​ឲ្យ​ក្រុម​ U19 កម្ពុជា​ក្នុង​យុទ្ធនាការណ៍​ជម្រុះ​ 2020 AFC U-19 Championship។

សៀង ចន្ធា៖ ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លឹប​បឹងកេត ជា​កីឡាករ​ជម្រើស​ជាតិ​ដែល​មាន​បទ​ពិសោធ​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ឈុតធំ និង​ឈុត​យុវជន។ រូប​គេ​ជា​តារា​ឆ្នើម​ដែល​ល្បី​ខាង​ការ​បញ្ចប់​ទី​មាន​ប្រសិទ្ធភាព និង​ធ្លាប់​លេង​ស៊ីហ្គេម ឆ្នាំ​២០១៩ និង​២០២១។

ញាន សុស៊ីដាន៖ កីឡាករ​​រូប​នេះ​​ឆ្នាំ​​បង្ហាញ​ខ្លួន​ឲ្យ​កម្ពុជា​​ធ្វើ​បាន​ល្អ​​​ក្នុង​តំណែង​បម្រើ​កណ្តាលទាំង​ក្នុង​ក្រសួង​ការពារ​ជាតិ និង​U22កម្ពុជា​។ រូប​គេ​ក៏​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​សម្រាប់​ក្រុម​យុវជន​កម្ពុជា​កន្លង​មក។

ជូ ស៊ីនទី៖ មក​ពី​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀងក៏​ជា​យុវជន​លេច​ធ្លោ​ម្នាក់​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​លីគ​កំពូល​កម្ពុជា និង​ក្រុម​យុវជន​​ចាប់​តាំង​ពី​អាយុ១៦​ឆ្នាំ​ឡើង។

មិន រតនៈ៖ ខ្សែ​បម្រើ​​រូប​នេះ​​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​ឲ្យ​​​ក្រុម​ព្រះ​ខន្ធ​រាជ​ស្វាយរៀង និង​ត្រូវ​បាន​កោះ​ហៅចូល​ជម្រើស​ជាតិ។ ក្នុង​តំណែង​ខ្សែ​បម្រើ​កណ្តាល រូប​គេ​ជា​តួ​សំខាន់​ក្នុង​ការ​ជួយ​ក្រុម និង​ស៊ុត​បាន​​១​គ្រាប់​ឲ្យ​ U19 កម្ពុជា​ក្នុង​យុទ្ធនាការណ៍​ជម្រុះ ​2020 AFC U-19 Championship។

លឹម អារុណ រ៉េយមិន៖ ខ្សែ​បម្រើ​មក​ពី​ក្លឹប​ណាហ្គាវើលដ៍​ទើប​តែ​បាន​បង្ហាញ​ខ្លួន​ក្នុង​លីគ​កំពូល​កំពូល​កម្ពុជា​កាល​ពី​រដូវ​កាល​មុន​នៅ​ក្លឹប​គិរីវង់​សុខ​សែន​ជ័យ និង​ក្រោយ​មក​ផ្ទេរ​ចូល​ក្លឹប​ណាហ្គាវើលដ៍។ បន្ទាប់​ពី​បង្ហាញ​ខ្លួន​បាន​យ៉ាង​ល្អ រូប​គេ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​អាយុ​ក្រោម​២២​ឆ្នាំ និង​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​មួយ​នៅ​ប្រទេស​សិង្ហបុរី។

អ្នក​គាំទ្រ​ទូទាំង​ប្រទេស​ពិត​ជា​ទន្ទឹង​រង់ចាំ​ទស្សនា​ការ​ប្រកួត​ ​ដោយសារ​​​កម្ពុជា​បាន​ត្រៀម​ខ្លួន​​យូរ​មក​ហើយ​សម្រាប់​ការ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម។ បាល់ទាត់​ជា​កីឡា​មួយ​ដ៏​មាន​ប្រជា​ប្រិយ​​សម្រាប់​មហា​ជន ហើយ​ប្រហែល​ជា​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ច្រើន ប៉ុន្តែ​ដោយសារ​កន្លែង​អង្គុយ​មាន​កំណត់ ដូច្នេះ​សំបុត្រ​ចូល​ទស្សនា​ក៏​មាន​កំណត់។

សម្រាប់​អ្នក​ដែល​មិន​មាន​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់ អាច​មើល​តាម​ទូរទស្សន៍នៅ​​ផ្ទះ ប៉ុន្តែ​បង​ប្អូន​ក៏​អាច​ទស្សនា​តាម​ផ្ទាល់ LED ដែល​មាន​រៀបចំ​ជា​ច្រើន​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ ក្នុង​នោះ​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​មាន​បញ្ចាំង​តាម​ផ្ទាំង LED ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៧ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម