កីឡា
ខោខ្លី-អាវដៃខ្លី១ឈុតរបស់ Honda នេះតម្លៃកប់តែម្តង
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពីការលេងម៉ូដសំលៀកបំពាក់ទាន់សម័យដែលម៉ាកល្បីលំដាប់ពិភពលោក។
ជាក់ស្តែងនៅពេលអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះដឹកនាំក្រុម U22 កម្ពុជាប្រកួតឈ្នះ ក្រុម U22 ទីម័រខាងកើត ដោយលទ្ធផល ៤-០ កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅនេះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លោកត្រូវបានគេចាប់អារម្មណ៍ខ្លាំងពីហ្វេហ្ស៊ិនខោខ្លីនិងអាវដៃខ្លីពណ៌ខ្មៅ។

ដល់ពិនិត្យមើលមែនទែនទៅ លោក Honda បានប្រើសំលៀកបំពាក់ម៉ាកល្បី GUCCI ដែលខោខ្លីពណ៌ខ្មៅក្រឡាបែបការ៉ូលាយសតម្លៃ១២៣១ដុល្លារអាមេរិក និងអាវដៃខ្លីពណ៌ខ្មៅម៉ូដែល Needles 23SS Cabana Shirt តម្លៃ២២៩.៣៤ដុល្លារអាមេរិក។ គ្រាន់តែសរុបតម្លៃខោ និងអាវតម្លៃ១៤៥០ដុល្លារអាមេរិក។ នេះមិនទាន់រាប់បញ្ចូលតម្លៃវ៉ែនតា និងស្បែកជើងផង។
នេះមិនមែនជាលើកទី១ទេដែលលោកនិយមប្រើម៉ូដសំលៀកបំពាក់ទាន់សម័យ។ តាមពិតចាប់តាំងពីចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជាមក លោក Honda តែងតែលេងម៉ូដសំលៀកបំពាក់ទាន់សម័យក្នុងការឈរបញ្ជាកូនក្រុមនៅលើទីលាន៕




អត្ថបទ៖ វីរបុត្រ
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


