Connect with us

កីឡា

រឿង​អស្ចារ្យ​៣​យ៉ាង​ធ្វើ​ឲ្យ​ពិភព​លោកផ្តោត​អារម្មណ៍​ខ្លាំង​លើស៊ីហ្គេមកម្ពុជា

បានផុស

នៅ

កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ពិភព​​​ខាង​ក្រៅ​ជុំ​វិញ​ការ​រៀបចំ​​ប្រកប​ដោយ​ជោគជ័យ និង​បង្កើត​បាន​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​លើក​យក​រឿង​ល្អ​៣​យ៉ាង​ដែល​ពិភព​លោក​កំពុង​ផ្តោត​អារម្មណ៍​ខ្លាំង​លើ​​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែល​ត្រូវ​បាន​បិទ​បញ្ចប់​​កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣​។

១. ស្មារតី​តស៊ូ​​របស់​កីឡាការិនី ប៊ូ សំណាង

​​វីដេអូ​រត់​ប្រណាំង​របស់​កីឡាការិនី​ ប៊ូ សំណាង ​ត្រូវ​បាន​សារព័ត៌មាន​ធំ​ៗ​ជុំ​វិញ​ពិភព​លោក​ចុះ​ផ្សាយ និង​នៅ​តែ​កំពុង​បន្ត​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​​រហូត​ដល់​ឥឡូវ​នេះ។ ការ​តស៊ូ និង​មិន​បោះ​បង់​ចោល​ការ​រត់​ប្រកួត​​ក្រោម​តំណក់​ទឹក​ភ្លៀង​​​ ទោះ​បី​ជា​ដឹង​ខ្លួន​​ថា ស្ថិត​នៅ​​ចុង​ក្រោយ​គេ ក៏កីឡាការិនី​កម្ពុជា​រូប​នេះ​នៅ​បន្ត​រត់​រហូត​ដល់​ទី​បញ្ចប់។ ទិដ្ឋភាព​នេះ​​ជា​តម្លៃ​នៃ​ការ​អប់រំ​​​មិន​អាច​កាត់​ថ្លៃ​បាន និង​មិន​អាច​យក​ប្រាក់​​ទិញ​ដូរ​បាន​ឡើយ​​ដែល​​បាន​ក្លាយ​ជា​និម្មិត​រូប​នៃ​ការ​តស៊ូ​​ក្នុង​ជីវិត។ នេះ​ជា​តម្លៃ​នៃ​ការ​ផ្សព្វផ្សាយ​​ដែល​​​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ដ៏​ច្រើន​​លើស​លប់​។

. ការ​សម្តែង​ពិធី​បើក-បិទ​ដ៏​អស្ចារ្យ

ពិធី​បើក​កីឡា​ស៊ីហ្គេម លើក​ទី​៣២ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា​ បាន​ធ្វើ​ឲ្យ​ពិភព​ខាង​ក្រៅ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដែល​កម្ពុជា​អាច​ធ្វើ​រឿង​ដ៏​អស្ចារ្យ​​មិន​ធ្លាប់​មាន។ ពិត​ណាស់ ការ​រៀបចំ​ពិធី​សម្តែង​ជា​ច្រើន​​ក្នុង​ពិធី​បើក​ស៊ីហ្គេម​របស់​កម្ពុជា​​គឺ​កម្រិត​អូឡាំពិក​។ វា​មាន​លក្ខណៈ​អស្ចារ្យ​លើស​ពី​កម្រិត​កីឡា​អាស៊ាន​ និង​អាស៊ី​ថែម​ទៀត។ ​នៅ​ក្នុង​ពិធី​​បិទ​ក៏​មាន​ការ​សម្តែង​អស្ចារ្យ​​ជា​ច្រើន​​ដែរ​ បើ​ទោះ​ជា​​មាន​កម្មវិធី​ផ្លូវ​ការ​ច្រើនដូច​ជា​សុន្ទរកថា ពិធី​បង្ហូត​ទង់​ជាតិ ​ពិធី​ពន្លត់​ភ្លើង​គប់ ពិធី​ប្រគល់​ទង់​ស៊ីហ្គេម​ដល់​ម្ចាស់​ផ្ទះ​បន្ទាប់​ជា​ដើម​។

បន្ទាប់​ពី​​ពិធី​​បិទ​​ជា​ផ្លូវ​ការ​កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ សារព័ត៌មាន​ធំ​ៗ​ជា​ច្រើន​​​បាន​ផ្សព្វផ្សាយ​​យ៉ាង​ទូលំទូលាយអំពី​ភាព​ជោគជ័យ​​លើ​ការ​រៀបចំ​​លើក​ដំបូង​របស់​ម្ចាស់​ផ្ទះ​កម្ពុជា និង​​បាន​ចារ​ទុក​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​ស៊ីហ្គេម។

៣. មិន​យក​​តម្លៃ

ការ​មិន​យក​តម្លៃ​​របស់​ម្ចាស់​ផ្ទះ​កម្ពុជា​លើ​​ការ​​ស្នាក់​នៅ ម្ហូប​អាហារ ការ​ដឹក​ជញ្ជូន ​សិទ្ធិ​ផ្សព្វផ្សាយ និង​សំបុត្រ​ចូល​ទស្សនា​ត្រូវ​បាន​ចារ​ទុក​ក្នុង​ប្រវត្តិ​សាស្ត្រ​ស៊ីហ្គេម​ចាប់​ពី​ឆ្នាំ​២០២៣​តទៅ។ រឿង​នេះ​ត្រូវ​បាន​ប្រទេស​តំបន់​អាស៊ាន និង​ពិភព​លោក​បាន​ចាប់​ផ្តើម​តាំង​ពី​មុន​ពិធី​បើក​ស៊ីហ្គេម​មក​ម្ល៉េះ ហើយ​​​នៅ​តែ​បន្ត​​និយាយ​យូរ​អង្វែង​ទៅ​មុខ​ទៀត។ រាល់​ពេល​មាន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​លើក​ក្រោយ​​ ច្បាស់​ណាស់​ថា គេ​នឹង​​និយាយ​អំពី​ម្ចាស់​ផ្ទះ​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​មិន​យក​តម្លៃ​សេវា​កម្មទាំង​នោះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម