កីឡា
កីឡាការិនីឆ្នើម ស្រួង ភាវី ធ្វើទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនមួយដើម្បីជួយអ្នកខ្វះខាត
កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានទទួលការងារជាទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនឯកជនមួយដោយមិនទទួលយកប្រាក់ចំណូលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្តែដើម្បីការងារសប្បុរសធម៌ដល់អ្នកខ្វះខាត។

ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ស្រួង ភាវី បានប្រកាសថា ខ្លួនបានចុះកុងត្រាធ្វើជាទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនអាកាសចរណ៍ស្កាយអង្គរដើម្បីស្វែងរកផលប្រយោជន៍សម្រាប់កិច្ចការងារសប្បុរសធម៌របស់អ្នកនាង។
«ការចុះកុងត្រានេះ ខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេ គឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។ គឺថាប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡើយ»។ ស្រួង ភាវី បានរៀបរាប់។

កីឡាការិនីដើមកំណើតខេត្តត្បូងឃ្មុំរូបនេះបន្ថែមថា អ្នកនាងមានតែខ្លួនមួយ ដូច្នេះរាល់កិច្ចការដែលទទួលគឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់អ្នកនាងគឺមានតម្លៃធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ទើបធ្វើឲ្យអ្នកនាងទទួលទាំងស្នាមញញឹម បើទោះជាដឹងថា វាជាអម្រែកដ៏ធំក៏ដោយ។
ស្រួង ភាវី ទើបតែវិលត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយទទួលបានមេដាយមាស១គ្រឿង និងសំរិទ្ធ១គ្រឿងជូនជាតិ។ កីឡាការិនីរូបនេះតែងតែធ្វើសកម្មភាពសប្បុរសធម៌ដើម្បីជួយដល់កុមារក្រីក្រ និងអ្នកខ្វះខាតនៅប្រទេសកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


