កីឡា
អត្តពលិករុស្ស៊ី និង បេឡារុស ត្រូវបាន OCA ត្រួសត្រាយផ្លូវឲ្យចូលរួមប្រកួតកីឡាអាស៊ី Asian Games
អត្តពលិករហូតដល់ ៥០០ នាក់ មកពីប្រទេសរុស្ស៊ី និងបេឡារុស នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games Hangzhou 2022) ដែលរៀបចំឆ្នាំនេះ នៅទីក្រុង Hangzhou ប្រទេសចិន ដើម្បីជួយឲ្យពួកគេអាចប្រកួតជម្រុះបានសម្រាប់កីឡាអូឡាំពិក ឆ្នាំក្រោយនាទីក្រុងប៉ារីស ប្រទេសបារាំង។

យ៉ាងណាវាក៏អាស្រ័យលើស្ថាប័នគ្រប់គ្រង នៃកីឡាចំនួន ៣១ ប្រភេទកីឡា រៀងៗខ្លួន សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ ២០២៤ ដើម្បីសម្រេចថា តើពួកគេអនុញ្ញាតឲ្យអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស ចូលរួមក្នុងព្រឹត្តិការណ៍នេះដែរឬទេ បន្ទាប់ពីការបោះឆ្នោតនៅក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នាទីក្រុងបាងកក។

ចំពោះអត្តពលិករុស្ស៊ី និងបេឡារុស នឹងមិនមានសិទ្ធិទទួលបានមេដាយទេ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី ៨ ខែតុលា ក្រោមទង់ជាតិអព្យាក្រឹត និងគ្មាននិមិត្តសញ្ញាជាតិត្រូវបានអនុញ្ញាត។

ការរំពឹងទុករបស់អត្តពលិករុស្ស៊ី និងបេឡារុស ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ដែលធ្វើឡើងនៅឆ្នាំនេះ បន្ទាប់ពីត្រូវបានពន្យារពេលកាលពីឆ្នាំមុន ដោយសារជំងឺរាតត្បាត COVID-19។

អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស ត្រូវបានហាមឃាត់ពីការប្រកួតនៅក្របខណ្ឌអន្តរជាតិ ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូ មកលើប្រទេសអ៊ុយក្រែន។

កាលពីខែមីនា វេទិកាអត្តពលិក OCA បានគាំទ្រផែនការអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី និងបេឡារុស ចូលរួមប្រកួតប្រជែង ប៉ុន្តែទាមទារ”យុត្តិធម៌” សម្រាប់អត្តពលិកអាស៊ីនៅក្នុង“ការជម្រុះណាមួយ”។
ប្រធានស្ដីទីរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លោក Randhir Singh ក៏ធ្លាប់បានសន្យាថា “ពួកគេ នឹងមិនជ្រៀតជ្រែកក្នុងប្រព័ន្ធមេដាយរបស់យើង ឬ កូតាវគ្គជម្រុះអាស៊ី សម្រាប់កីឡាអូឡាំពិកឡើយ”។ រហូតមកដល់ពេលនេះ OCA មិនបានផ្ដល់ព័ត៌មានលម្អិតផ្សេងទៀតទេ៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព ៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


