កីឡា
ចំណូលថ្មីរបស់ណាហ្គាវើលដ៍ធ្លាប់ជាយុវជនដ៏ល្អរបស់ឥណ្ឌូណេស៊ី
ក្លិបបាល់ទាត់ណាហ្គាវើលដ៍បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធចំណូលថ្មីគឺកីឡាករ Rafli Mursalim សញ្ជាតិឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មកពីក្លិប Gresik United របស់លីគប្រទេសឥណ្ឌូណេស៊ី។

ខ្សែប្រយុទ្ធសញ្ជាតិឥណ្ឌូណេស៊ីរូបនេះមានអាយុ២៤ឆ្នាំដែលមានបទពិសោធច្រើនទាំងការលេងឲ្យក្លិប និងជម្រើសជាតិឥណ្ឌូណេស៊ី ដែលស័ក្តិសមមកលេងក្នុងលីគបាល់ទាត់កំពូលកម្ពុជា។
Murslim ប្រភពចេញពីយុវជនរបស់ក្លិប Villa 2000 ដែលជាកន្លែងរូបគេបានចំណាយពេលអភិវឌ្ឍអាជីពបាល់ទាត់ពីឆ្នាំ២០០៦ ដល់ ២០១៣ មុនពេលផ្លាស់ទៅលេងក្រុមយុវជន PP Al As’ Ariyah ឆ្នាំ២០១៦-២០១៧។
បន្ទាប់មក រូបគេបានផ្លាស់ទៅក្លិបអាជីព Mitra Kukar ដែលជាកន្លែងបង្ហាញខ្លួនបាន២២លើក និងរកបាន៤គ្រាប់ក្នុងរដូវកាល២០១៨-១៩ មុនពេលចូលក្លិប Persija Jakarta។

យ៉ាងណា ចន្លោះឆ្នាំ២០២០ ដល់២០២២ រូបគេមិនសូវបានលេងញឹកញាប់ទេនៅក្លិប៣ផ្សេងគ្នាក្នុងនាមជាកីឡាករខ្ចីជើង។ ចុងក្រោយរូបគេលេងឲ្យក្លិប Gresik United ដោយបង្ហាញខ្លួនលើទីលានបាន៣ប្រកួត និងរកបាន១គ្រាប់ មុនពេលផ្លាស់មកទឹកដីកម្ពុជា។
ការបង្ហាញខ្លួនលើទីលានបានល្អបំផុតគឺជាពេលដែល Rafli Mursalim នៅក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី។ ឆ្នាំ២០១៧-២០១៨ រូបគេបានបង្ហាញខ្លួនបាន១៥ដងឲ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម១៩ឆ្នាំដោយរកបាន១១គ្រាប់។ ក្នុងនោះ រូបគេបានជួយឲ្យក្រុម U-19 ឥណ្ឌូណេស៊ី ទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់ AFF U-19 Championship ២ឆ្នាំជាប់គ្នា គឺឆ្នាំ២០១៧ នៅប្រទេសមីយ៉ាន់ម៉ា និងឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី។

ចាប់តាំងពីឆ្នាំ២០១៩មក Rafli Mursalim បានជាប់ជម្រើសជាតិឥណ្ឌូណេស៊ីឈុតធំ ប៉ុន្តែបង្ហាញខ្លួនលើទីលានបានតែ២ប៉ុណ្ណោះ។
នេះជាលើកដំបូងហើយរូបគេចាប់ផ្តើមអាជីពបាល់ទាត់នៅក្រៅប្រទេសជាមួយក្លិបណាហ្គាវើលដ៍របស់លីគកំពូលកម្ពុជា៕
អត្ថបទ៖ ផា រតនា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


