កីឡា
រដ្ឋមន្ត្រីកីឡារុស្ស៊ី នៅតែជឿថា អត្តពលិកខ្លួនអាចទៅប្រកួតកីឡាអូឡាំពិក២០២៤
រដ្ឋមន្ត្រីកីឡារបស់រុស្ស៊ី Oleg Matytsin នៅតែមានការជឿជាក់លើអត្តពលិករបស់ប្រទេសនេះ មានឱកាសក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤។
នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានអំពីលទ្ធភាពនៃអត្តពលិករុស្ស៊ីដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំក្រោយដែលប្រព្រឹត្តទៅក្នុងរយៈពេលជាងមួយឆ្នាំ លោក Matytsin បាននិយាយថា ៖«នៅមានឱកាសខ្លះ។ យើងកំពុងពិភាក្សាជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គណៈកម្មាធិការអូឡាំពិករុស្ស៊ី និងសហព័ន្ធជាមួយដៃគូរបស់យើង ជាមួយសហព័ន្ធអន្តរជាតិ (IFs)»។
លោកបន្តថា ៖«សហព័ន្ធអន្តរជាតិមួយចំនួន ដូចអ្នកបានដឹងហើយថា បានសម្រេចចិត្តអញ្ជើញអត្តពលិករបស់យើងឱ្យចូលរួមប្រកួតអន្តរជាតិក្រោមទង់ជាតិអព្យាក្រឹតដោយមិនចាក់ភ្លេងជាតិដែលយើងតែងតែបញ្ចេញមតិថាជាការរើសអើង»។
លោក Matytsin កាលពីសប្តាហ៍មុនបានរិះគន់ចំពោះសេចក្តីប្រកាសរបស់ IOC ដែលបានលើកឡើងថា ពួកគេនឹងមិនផ្ញើលិខិតអញ្ជើញទៅគណៈកម្មាធិការអូឡាំពិករុស្ស៊ីដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ចុងខែនេះឡើយ។ អត្តពលិក និងគ្រូបង្វឹករុស្ស៊ីនឹងមិនយល់ព្រមចុះហត្ថលេខាលើឯកសារណាមួយដែលតម្រូវឱ្យពួកគេប្រឆាំងនឹងរុស្ស៊ីនោះទេ។
IOC បានសម្រេចកាលពីខែមីនាថា អត្តពលិកប្រទេសរុស្ស៊ី និងបេឡារុស្សអាចប្រកួតប្រជែងក្នុងលក្ខណៈអព្យាក្រឹត ដោយផ្តល់ឱ្យពួកគេមិនគាំទ្រសង្គ្រាមនៅអ៊ុយក្រែន និងមិនមានទំនាក់ទំនងជាមួយយោធា។
សហព័ន្ធអន្តរជាតិ (IFs) មួយចំនួនបានអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ត្រឡប់មកវិញ ខណៈពេលអ្នកផ្សេងទៀតបានរក្សាការហាមឃាត់របស់ពួកគេដដែល។
IOC ក៏នៅតែមិនទាន់ធ្វើការសម្រេចចិត្តលើជំហររបស់ខ្លួនទាក់ទងនឹងអត្តពលិករុស្ស៊ី និងបេឡារុស្សដែលចូលរួម អូឡាំពិក ឆ្នាំ២០២៤ ដោយនិយាយថា ខ្លួននឹងធ្វើនៅពេលសមស្របតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


