កីឡា
ជើងឯក AFF U-23 អាស៊ាន ទូរទស្សន៍ BTVនឹងផ្សាយបន្ដផ្ទាល់គ្រប់ការប្រកួត
ទូរទស្សន៍បាយ័ន និង BTV News បានទទួលសិទិ្ធក្នុងការផ្សាយបន្ដផ្ទាល់គ្រប់ការប្រកួតពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ (AFF U-23 Championship) ពីប្រទេសថៃចាប់ពីថ្ងៃទី១៧ ដល់ទី២៦ ខែសីហា ឆ្នាំ២០២៣។

ក្រោយពីការចាប់ឆ្នោតបែងចែកពូល ពានរង្វាន់ AFF U-23 Championship ឆ្នាំ២០២៣ ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម២៣ឆ្នាំ ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា និងព្រុយណេ។ ដោយឡែក ពូល B មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈពូល C មានវៀតណាម ហ្វីលីពីន និងឡាវ។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ កម្ពុជា ប៉ះ ព្រុយណេ និងថ្ងៃទី១៩ ខែសីហា ប៉ះ មីយ៉ាន់ម៉ា ហើយចុងក្រោយប៉ះម្ចាស់ផ្ទះថៃ នៅថ្ងៃទី២១ ខែសីហា។

តាមការបញ្ជាក់ពីលោក គង់ ហួន អ្នកគ្រប់គ្រងការផ្សាយផ្ទាល់នៅទូរទស្សន៍បាយ័ន និង BTV News បានប្រាប់«កម្ពុជាថ្មី»ថា ទូរទស្សន៍ BTV News នឹងផ្សាយបន្តផ្ទាល់គ្រប់ការប្រកួតទាំងអស់ទាំងការប្រកួតរបស់ក្រុមកម្ពុជា និងជម្រើសជាតិផ្សេងៗចាប់ពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


