កីឡា
វគ្គផ្តាច់ព្រ័ត្រ ជើងឯកស្វាយរៀងខាប់ U15 ឆ្នាំ២០២៣ចុងសប្តាហ៍នេះ
ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ (U15) ឆ្នាំ២០២៣ ឈានដល់វគ្គផ្តាច់ព្រ័ត្រដោយក្រុមយុវជន.សសយក ស្រុកចន្ទ្រា ប្រកួតជាមួយ ក្រុមយុវជន ដារ៉ូពិទូ Sport FC វេលាម៉ោង៤:០០រសៀល ថ្ងៃសៅរ៍ ទី២២ ខែសីហា នៅកីឡដ្ឋានខេត្តស្វាយរៀង។

ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់អាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៣ បានចាប់ផ្តើមតាំងពីថ្ងៃទី៨ ខែមីនា ដោយធ្វើការប្រកួតនៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងកីឡដ្ឋានខេត្តស្វាយរៀង។
ការប្រកួតមានក្រុមចំនួន២១បានចូលរួមដោយត្រូវបានបែងចែកជា៤ពូល។ ក្នុងនោះពូល «ក»មាន៦ក្រុម ខណៈ៣ពូលផ្សេងទៀតគឺ«ខ គ និង ឃ»មាន៥ក្រុមដូចខាងក្រោម។
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមយុវជន សសយក ស្រុកចន្ទ្រា ដែលស្ថិតនៅពូល គ និងក្រុមយុវជន ដារ៉ូពិទូ Sport FC ស្ថិតនៅពូល ខ ធ្វើបានល្អជាងគេតាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតឈានដល់វគ្គខ្វែង និងវគ្គ៨ក្រុមចុងក្រោយ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុម ដារ៉ូពិទូ Sport FC ទទួលបានជ័យជម្នះដ៏តឹងតែងក្នុងលទ្ធផល ១-០ លើក្រុមបាល់ទាត់យុវជនជីភូ ខណៈ ក្រុមយុវជនស.ស.យ.ក ស្រុកចន្ទ្រា បានយកឈ្នះក្រុមយុវជនបាល់ទាត់ RED BULL តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីដោយលទ្ធផល ៤-១ បន្ទាប់ពីបញ្ចប់៩០បានត្រឹមលទ្ធផលស្មើគ្នា ០-០។

នៅពេលនេះ ក្រុមខ្លាំងទាំងពីរត្រូវប្រជែងគ្នាដើម្បីដណ្តើមយកជើងឯកវេលាម៉ោង៤រសៀល ថ្ងៃសៅរ៍ ទី២២ ខែសីហា ដែលមានការផ្សាយផ្ទាល់លើផេកសារព័ត៌មាន«កម្ពុជាថ្មី»។
ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៣ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


