កីឡា
តើវិសាខាអាចយកបាន៣ពិន្ទុពីណាហ្គាវើលដ៍បានទេថ្ងៃសៅរ៍នេះ?
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ត្រូវបើកទ្វារកីឡដ្ឋានកំពង់ស្ពឺ ទទួលក្លិបបាល់ទាត់ វិសខា សម្រាប់សបា្ដហ៍ទី២ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ទី ១២ ខែសីហា ឆ្នាំ ២០២៣។
នេះជាជំនួបធំប្រចាំសប្តាហ៍មួយទៀត បន្ទាប់ពីព្រះខ័នរាជស្វាយរៀងទទួលភ្នំពេញក្រោនវេលាម៉ោង៦ល្ងាចថ្ងៃសុក្រនេះ។ បើកឆាកគូទាំងពីររកបាន៣ពិន្ទុដូចគ្នា។ វិសាខារក្សាសំណាញ់ទីរបស់ខ្លួនបានយ៉ាងស្អាតដោយមិនឲ្យដៃគូស៊ុតចូលឡើយ។ ផ្ទុយទៅវិញ ណាហ្គាវើលដ៍ ថ្វីបើទទួលបានជ័យជម្នះ ប៉ុន្តែត្រូវបានក្រុមខេត្តព្រៃវែងស៊ុតចូល៤គ្រាប់។

នៅដើមឆ្នាំ២០២៣ ណាហ្គាវើលដ៍ ក្រោមការដឹកនាំដោយគ្រូបង្វឹកវ័យក្មេង ឃីម បូរី ទើបតែបានឈ្នះពានរង្វាន់ត្រៀមរដូវកាលមួយ និងទទួលបានចំណាត់ថ្នាក់លេខ២ក្នុងពានរង្វាន់ ខេមបូឌានលីគខាប់ បន្ទាប់ពីចាញ់ ភ្នំពេញក្រោននៅវគ្គផ្តាច់ព្រ័ត្រ។
ខ្សែប្រយុទ្ធប្រេស៊ីល២រូបរបស់ណាហ្គាវើលដ៍គឺកីឡាករ Marques Marcio និង Santos Cristian កំពុងក្លាយជាដៃគូប្រយុទ្ធដ៏គ្រោះថ្នាក់។ គ្រាប់បាល់៥គ្រាប់លើក្រុមខេត្តព្រៃវែងកាលពីសប្តាហ៍ទី១ Marcio ស៊ុតបាន៣គ្រាប់ និងជាអ្នកធ្វើបានហែតទ្រីកមុនគេក្នុងលីគរដូវកាលថ្មី ហើយ Cristian ក៏រកបាន១គ្រាប់ដែរ។
វិសាខាត្រូវដើរតួនាទីភ្ញៀងល្អបង្កការភ័យខ្លាចដល់ម្ចាស់ផ្ទះណាហ្គាវើលដ៍។ ពួកគេនឹងអវត្តមានខ្សែការពារ ឆេង ម៉េង ដោយសារជាប់ពិន័យកាតក្រហម ប៉ុន្តែខ្សែការពារ អ៊ុក សុវណ្ណ ដែលជាប់ជាកីឡាករល្អប្រចាំការប្រកួតនឹងជាតួសំខាន់ក្នុងការរារាំងខ្សែបម្រើប្រយុទ្ធលេចធ្លោ Marcio ដែលជាតួសំខាន់របស់ណាហ្គាវើលដ៍។

កីឡាករទីម័រខាងកើត Mouzinho ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ និងជាតួក្រឡុករបស់វិសាខានៅតំបន់ប្រយុទ្ធ។ ចំណែកខ្សែប្រយុទ្ធកម្ពស់ខ្ពស់សញ្ជាតិប្រេស៊ីល Jonata សមាជិកថ្មីរបស់វិសាខានៅមិនទាន់បង្ហាញអ្វីគួរឲ្យចាប់អារម្មណ៍ខ្លាំងទេ។ រូបគេបង្ហាញខ្លួនបាន២ប្រកួតឲ្យវិសាខាគឺរកបាន១គ្រាប់ ដែលជាការស៊ុតប៉េណាល់ទីលើគិរីវង់សុខសែនជ័យ។
ប្រវត្តិជួបគ្នា៩លើកក្នុងខេមបូឌានព្រីមៀរលីគ ចាប់តាំងពីឆ្នាំ២០១៩ វិសាខា ឈ្នះ៤លើក ណាហ្គាវើល៍ឈ្នះ១លើក និងស្មើគ្នា៤លើក។
យ៉ាងណាជួបគ្នា២លើកចុងក្រោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ ខេមបូឌានលីគខាប់ឆ្នាំ២០២៣ គឺណាហ្គាវើលដ៍ឈ្នះ១-០ នៅក្នុងដីរបស់ខ្លួន និងស្មើគ្នា១-១នៅទឹកដីវិសាខា៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


