កីឡា
វត្តមាន Messi ធ្វើឲ្យ Inter Miami មិនដែលចាញ់សោះ
ក្លិបបាល់ទាត់ Inter Miami បានកែប្រែមុខថ្មី ក្រោយមានវត្តមានកីឡាករ Lionel Messi ដែលបានក្លាយជាតួដ៏សំខាន់ក្នុងការជួយក្លិបឈានដល់វគ្គផ្ដាច់ព័ត្រពានរង្វាន់ League Cup។
ក្នុងក្របខណ្ឌលីគកំពូលរបស់សហរដ្ឋអាមេរិក Major League Soccer ក្លិប Inter Miami ស្ថិតនៅបាតតារាងដោយប្រកួត២២លើក រកបានត្រឹម១៨ពិន្ទុតែប៉ុណ្ណោះ និងកម្រទទួលបានជ័យជម្នះណាស់ក្នុងរដូវកាលនេះ។

រឿងដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់ស្ទើរតែមិនគួរឲ្យជឿគឺវត្តមានរបស់កីឡាករ Lionel Messi បានកែប្រែមុខមាត់ថ្មីរបស់ក្លិប Inter Miami និងជួយឲ្យក្លិបកំពុងធ្លាក់ទម្រង់លេងមិនដែលឈ្នះសោះ រហូតក្លាយជាក្រុមមិនដែលចាញ់សោះក្នុងប៉ុន្មានប្រកួតចាប់តាំងពីមានវត្តមានតារាអាហ្សង់ទីនមក។ ជាពិសេសក្លិបនេះឈានដល់វគ្គផ្ដាច់ព័ត្រពានរង្វាន់ League Cup។
Messi បង្ហាញខ្លួនលើកដំបូងក្នុងការប្រកួត League Cup កាលពីថ្ងៃទី២២ ខែកក្ដដា ឆ្នាំ ២០២៣ នៅពេល Inter Miami ប្រកួតជាមួយ Cruz Azul។ រូបគេអ្នករកបាល់ចុងម៉ោងតាមរយៈ ការស៊ុតបាល់ហ្វី្រឃីតចុងម៉ោង នៅនាទី ៩០+៤ ទទួលបានជ័យជម្នះ ២-១។
ជារួមរួមការបង្ហាញខ្លួន៥លើកឲ្យ Inter Miami កីឡាករ Messi រកបានគ្រាប់បាល់បានរហូតគឺសរុប៩គ្រាប់ហើយដែលបានក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ និងគ្រោងឈ្នះស្បែកជើងមាសក្នុងពានរង្វាន់ League Cup ខណៈកីឡាករ Bongokuhle Hlongwane រកបាន ៧គ្រាប់បានធ្លាក់នៅវគ្គ៨ក្រុមបាត់ទៅហើយ។

ចំពោះវគ្គផ្ដាច់ព័ត្រក្នុងពានរង្វាន់ League Cup នឹងធ្វើនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្លិប Inter Miami ជួប Nashville។ សូមរង់ចាំទាំងអស់គ្នាថា តើកីឡាករ Lionel Messi អាចបន្តរកគ្រាប់បាល់បានទៀតទេ និងឈ្នះជើងឯកលើកដំបូងនៅទឹកដីអាមេរិកទេ?
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


