កីឡា
ចំបាប់ជាកីឡាមានសក្តានុពល និងជាក្តីរំពឹងថានឹងឈ្នះមេដាយនៅ SEAGAMESឆ្នាំ២០២៣
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានលើកឡើងថា ចំបាប់ជាប្រភេទកីឡាដែលមានសក្តានុពល និងជាក្តីរំពឹងថានឹងឈ្នះមេដាយផងដែរនៅ SEA GAMES លើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះនោះ ។
តាមរយៈការរំលេចនូវកីឡាករ កីឡាការិនីឆ្នើមៗ នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ដែលទើបបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅនេះ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហាញនូវជំនឿទុកចិត្តខ្ពស់ ចំពោះលទ្ធផលដ៏ល្អនេះ។ ទន្ទឹមនឹងលទ្ធផលនេះ វាជាការបង្ហាញសញ្ញានៃការចាប់ផ្តើមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងក្តីរំពឹងថានឹងឈ្នះមេដាយផងដែរ។

លោកអនុប្រធានបន្តថា ដូច្នេះហើយយើងត្រូវត្រៀមខ្លួនបន្តការហ្វឹកហាត់ ដើម្បីនាំយកនូវមោទនភាពជាតិពីការប្រកួតនេះ ក៏ដូចជាឲ្យអន្តរជាតិបានស្គាល់ចំបាប់កម្ពុជាដូចគ្នាផងដែរ។
តែយ៉ាងណាលោកក៏មិនភ្លេចពីការចូលរួមថែរក្សាវប្បធម៌ខ្មែរយើងផងដែរ ដោយសារប្រភេទកីឡាចំបាប់កម្ពុជាគឺមានវិញ្ញាសាចំបាប់អន្តរជាតិ (សម័យទំនើប) និងវិញ្ញាសាចំបាប់បុរាណ ជាវប្បធម៌ខ្មែរដោយនៅលើប្រាសាទបុរាណរបស់ខ្មែរក៏បានចម្លាក់នូវចំបាប់បុរាណនេះដែរ។

ជាមួយនឹងគោលការណ៍បាញ់ឆ្ពោះ SEA GAMES ឆ្នាំ២០២៣ នៅកម្ពុជា អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះ ក៏បានលើកឡើងទាក់ទងនឹងការត្រៀមចូលរួមប្រកួតប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍ SEA GAMES លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅប្រទេសវៀតណាមដែរ ដោយសហព័ន្ធនឹងរៀបចំខ្លួនឲ្យកាន់តែល្អប្រសើរ តាមរយៈការស្វែងរកបន្ថែមនូវគ្រូបង្វឹកអន្តរជាតិនិងគម្រោងបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិ ទៅហ្វឹកហាត់បន្ថែមនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើនគុណភាព បទពិសោធន៍ ក្នុងការហ្វឹកហាត់នៅក្រៅប្រទេសផង និងនាំយកគ្រូបង្វឹកអន្តរជាតិមកបង្ហាត់បង្រៀន កីឡាករ-កីឡាការិនី នៅក្នុងស្រុកផង។
លោកអនុប្រធានចំបាប់បញ្ជាក់ថា សម្រាប់បេក្ខភាព SEA GAMES នៅប្រទេសវៀតណាមគឺការជ្រើសរើសកីឡាករ-កីឡាការិនី ចេញពីការប្រកួតជើងឯកថ្នាក់ជាតិនេះ ហើយគោលការណ៍សំខាន់និងក្រមសីលធម៌ គឺថាអ្នកណាដែលមានជំនាញខ្ពស់ជាងគេ មានសក្តានុពលខ្ពស់ជាងគេនឹងត្រូវជ្រើសរើសចូលរួមប្រកួតប្រជែងមេដាយនៅSEA GAMES ឆ្នាំ២០២១នេះ៕
អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


