Connect with us

កីឡា

មកដឹងពីប្រភពចំណូលធំៗរបស់តារាឆ្នើម Cristiano Ronaldo

បានផុស

នៅ

តារា​បាល់ទាត់​ឆ្នើម​លើ​លោក Cristiano Ronaldo កំពុង​រក​ចំណូល​យ៉ាងច្រើនសន្ធឹកសន្ធាប់ ទោះ​បី​ជា​រូប​គេវ័យ​កាន់​តែ​ច្រើន​ក៏​ដោយ។ ខាងក្រោម​ជាប្រភពចំណូល៤ធំៗដែលកីឡាករព័រទុយហ្គាល់​រូប​នេះ​ទទួល​បាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ចំណូលពី​អាជីពបាល់ទាត់

ទឹកប្រាក់ប្រមាណ​ ៤៥០ លានដុល្លារគឺជា​ប្រាក់​ដែល Ronaldo រកបានក្នុងនាមជាកីឡាករបាល់ទាត់។ កិច្ចព្រមព្រៀងដំបូងរបស់រូបគេជាមួយ Manchester United ត្រូវបានប្រកាស​តម្លៃ ១៥.៦ លានដុល្លារ។ រូប​គេ​បានចុះកុងត្រារយៈពេល ៥ ឆ្នាំក្នុងតម្លៃ ៣១ លានដុល្លារ។

ឆ្នាំ ២០០៩ ប្រធាន​ក្រុម​ព័រទុយហ្គាល់​​បានចុះកុងត្រាជាមួយ Real Madrid ក្នុងតម្លៃ ១៥០ លានដុល្លារ។ កាលពីខែកក្កដា ឆ្នាំ២០១៨ Ronaldo បានផ្លាស់ទៅក្លិបអ៉ីតាលី Juventus ក្នុងតម្លៃ ១៣៨ លានដុល្លារក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ។ តាមតម្លៃប៉ាន់ស្មានក្នុងការផ្ទេរទៅក្លិប Al-Nassr កីឡាកររូប​នេះ​ទទួលបាន​ថ្លៃពលកម្មប្រមាណ ២០០លានដុល្លារក្នុងមួយឆ្នាំ។

២. ចំណូល​ពីក្រុមហ៊ុន Nike

កិច្ចព្រមព្រៀងឧបត្ថម្ភដំបូងរបស់ Ronaldo ជាមួយក្រុមហ៊ុន Nike ពីឆ្នាំ ២០០៣ ដល់ ២០០៧ មាន​ទឹក​ប្រាក់​ប្រមាណ​ ៥.០៩ លានដុល្លារជារៀងរាល់ឆ្នាំ។ កិច្ចសន្យាត្រូវបានបន្តនៅឆ្នាំ ២០១០ ហើយ Ronaldo រកបាន​ប្រចាំឆ្នាំ ៨.០៥ លានដុល្លារ។ ក្រោយមកក្នុងឆ្នាំ ២០១៤ ប្រាក់ចំណូលពីកិច្ចព្រមព្រៀង Nike បានកើនឡើងដល់​២៣.៧ លានដុល្លារ។

ភាពជាដៃគូរបស់ Ronaldo ជាមួយ Nike ​បាន​បន្ត​ដោយ​មាន​ទឹក​ប្រាក់ ៣០ លានដុល្លារក្នុងមួយឆ្នាំក្នុងឆ្នាំ២០១៦។ ឆ្នាំដដែលនោះ រូប​គេ​ត្រូវបានផ្តល់កិច្ចសន្យាពេញមួយជីវិតជាមួយក្រុមហ៊ុន Nike ដោយ​មាន​​តម្លៃមិន​ក្រោម​​១ពាន់លានដុល្លារ។ Nike មានកិច្ចសន្យាពេញមួយជីវិតជាមួយអត្តពលិកពីរនាក់ផ្សេងទៀតគឺ Michael Jordan និង LeBron James ។ នេះមានន័យថា Ronaldo គឺជាអត្តពលិកទីបីដែលទទួលបានកិច្ចព្រមព្រៀងផ្តាច់មុខនេះ។

៣. ចំណូល​ពី​ការ​ផ្សាយពាណិជ្មកម្ម

ចាប់តាំងពីការផ្លាស់ទៅក្លិប Real Madrid កីឡាករ Ronaldo កាន់តែ​មាន​ប្រជាប្រិយភាព​ទ្វេរ​ឡើង​ដោយ​​មានក្រុមហ៊ុនជាច្រើនផ្សេងៗគ្នា រួមមានសម្លៀកបំពាក់កីឡា ទូរគមនាគមន៍ ប្រេង ក្រុមហ៊ុនអាកាសចរណ៍ ដែកថែប ឱសថ និងសូម្បីតែហ្គេម និងគេហទំព័រមួយចំនួន​ក៏​បានទាក់ទងឲ្យ​រូប​គេ​ផ្សព្វផ្សាយ។ គិតត្រឹមខែមិថុនា ឆ្នាំ ២០១៩ Ronaldo បានរកប្រាក់បានសរុបចំនួន ៤៤ លានដុល្លារ។

៤. ចំណូលពី​ប្រព័ន្ធផ្សព្វផ្សាយសង្គម

យោងតាមគេហទំព័រ Hopper HQ តារាបាល់ទាត់ Cristiano Ronaldo ឈរ​លេខ១ ដែល​មានអ្នកតាមដាន ៦០៧ លាននាក់លើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram។ រូប​គេ​អាចរកបាន ៣.២ លានដុល្លារសម្រាប់ការផុស១លើកក្នុងគណនីរបស់​ខ្លួន។

សូមបញ្ជាក់​ថា នៅមានប្រភពចំណូលជាច្រើនទៀតដែលតារាឆ្នើមកីឡាករ Cristiano Ronaldo រកបាន ប៉ុន្តែថ្ងៃនេះសុំលើកយកតែប្រាក់ចំណូល៤ធំៗ​​ខាង​លើ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ financesonline.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

វិមានក្រឹមឡាំង៖ រុស្ស៊ី​បើក​ចំហ​ចំពោះ​សន្តិភាព តែ​ត្រូវ​សម្រេច​គោលដៅធំ​៣​ឲ្យ​បាន​សិន

កីឡា៤ នាទីutes មុន

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ៖​ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​​រយៈពេល​ ៥ថ្ងៃ​ដោយ​ផ្តោ​លើ​ពីរ​ចំណុច​សំខាន់ៗ​

វិមានរដ្ឋធម្មនុញ្ញ
ព័ត៌មានជាតិ១០ នាទីutes មុន

វិសោធនកម្ម​រដ្ឋធម្មនុញ្ញបើកផ្លូវឱ្យអាចដកសញ្ជាតិខ្មែរ​បាន​ត្រូវបានចូលជាធរមាន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ទីផ្សារខុនដូថៃ ធ្លាក់ចុះទាបបំផុត​ក្នុងរយៈពេល ១៦ ឆ្នាំ ដោយសារសម្ពាធសេដ្ឋកិច្ច

សន្តិសុខសង្គម២៦ នាទីutes មុន

អភិបាលខណ្ឌឫស្សីកែវ ណែនាំអាជ្ញាធរសង្កាត់ជាប់ដងទន្លេសាប ត្រូវពិនិត្យលើសំណង់តាមដងទន្លេឲ្យបានតឹងរ៉ឹង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

កីឡា២២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម