កីឡា
ហេតុអ្វីបានជារៀបចំការប្រកួតគុនខ្មែរពិភពលោក?
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោក លើកទី៤ ថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទឹកដីប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលមានសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិជាង១០ប្រទេសចូលរួម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិកម្ពុជា (NOCC) និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោកគឺមានគោលបំណងសម្រាប់ខ្មែរទាំងអស់គ្នា ពីព្រោះនេះជាកីឡាអត្តសញ្ញាណជាតិរបស់ខ្មែរ។ ខ្មែរទាំងអស់គ្នានៅក្នុង និងក្រៅប្រទេសមានទ្រព្យសម្បត្តិដែលជាអត្តសញ្ញាណរបស់ខ្លួន។
លោកមានប្រសាសន៍ថា ៖«យើងធ្វើការងារ២សំខាន់នៅក្នុងដំណើរការសកម្មភាពដើម្បីគុនខ្មែរ។ ទី១គឺយើងធ្វើសកម្មភាពដើម្បីអភិរក្ស។ អភិរក្សមានន័យថា យើងថែរក្សាកេរ្តិ៍ដំណែលរបស់ដូនតាយើងដូចជា យើងមានគុនខ្មែរ យើងមានល្បុក្កតោ មានកីឡាផ្សេងៗទៀត ប៉ុន្តែឥឡូវនេះ យើងរុញគុនខ្មែរឲ្យមានបែបផែនដែលអាចអភិរក្សបាន»។

«បេសកកម្មទី២គឺអភិវឌ្ឍ។ យើងអភិរក្សគឺរក្សា និងកំណត់អត្តសញ្ញាណដែលជារបស់ខ្មែរ។ យើងអភិវឌ្ឍដើម្បីតាមឲ្យទាន់ទីផ្សារ តាមឲ្យទាន់សម័យកាល។ បើយើងយកការអភិវឌ្ឍសម័យអង្គរផ្សេង បើអភិវឌ្ឍនៅសម័យនេះផ្សេងគឺឲ្យទាន់សម័យកាលនេះដើម្បីឲ្យមនុស្សទូទាំងពិភពលោកទទួលបាន។ ដូច្នេះមនុស្សក្នុងសម័យនេះទទួលបាននូវក្បាច់គុនមួយដែលមានការជឿនលឿន។ ក្បាច់គុនមួយដែលក្លាយជាប្រព័ន្ធនៃការអប់រំ ព្រោះក្បាច់គុនគឺការអប់រំ។ អប់រំចិត្ត អប់រំកាយ អប់រំចរិតលក្ខណៈរបស់មនុស្សជាតិ។ មួយទៀតអប់រំសីលធម៌ក្នុងសកម្មភាពក្បាច់គុនរបស់យើង»។ លោកបានរៀបរាប់។

លោកបានសង្កត់ធ្ងន់ថា ៖«យើងមានមហិច្ឆតាធំណាស់គឺធ្វើឲ្យកីឡាមួយនេះមានប្រជាប្រិយភាពទូទាំងពិភពលោក។ យើងបានឈានពីមួយជំហានទៅមួយជំហានគឺចេញពីកីឡាតំបន់ក្នុងកម្រិតស៊ីហ្គេមដែលយើងត្រូវបានទទួលស្គាល់ និងចុះបញ្ជីក្នុងច្បាប់កីឡាស៊ីហ្គេមថា មានកីឡាគុនខ្មែរមួយ។ យើងឈានពីតំបន់គឺធ្វើយ៉ាងណាឲ្យកីឡាអូឡាំពិកអាស៊ីទទួលស្គាល់។ នេះជាជំហានទី២ ហើយជំហានទី៣ យើងត្រូវទៅឲ្យដល់កម្រិតអូឡាំពិកពិភពលោក។ នេះជាសុបិរបស់យើង គឺជាសុបិនមួយដែលមានឆន្ទៈពិតប្រាកដរបស់ខ្មែរយើង»។

សម្រាប់ការប្រកួតគុនខ្មែរពិភពលោក លើកទី៤ នៅខេត្តសៀមរាបមានវិញ្ញាសាជាច្រើនទាំងបុរស និងនារី ដែលត្រូវបានបែងចែកជា៣ប្រភេទគឺកម្រិតស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងអាជីព ដែលត្រូវផ្តល់សញ្ញាប័ត្រ មេដាយ និងខ្សែក្រវាត់កម្រិតពិភពលោកដល់ជយលាភី។
២០២៣ជាឆ្នាំដែលកីឡាអត្តសញ្ញាណជាតិ«គុនខ្មែរ»រីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងត្រូវបានពិភពលោកចាប់អារម្មណ៍រហូតមានប្រទេសជាង៦០បានចូលជាសមាជិកសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


