កីឡា
ម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក Roman និង Chingiz មកទស្សនាប្រាសាទអង្គរវត្ត
កំពូលអ្នកប្រដាល់ឃីកបុកស៊ីងពិភពលោក Roman kryklia និង Chingiz Allazov បានមកទស្សនាប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា បន្ទាប់ពីកីឡាករ Roman បានប្រកួតកាលពីថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

កីឡាករសញ្ជាតិអ៊ុយក្រែន Roman kryklia ដែលកំពុងរស់នៅប្រទេសបេឡារុស្សបានក្លាយជាម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីង និងមួយថៃពិភពលោក បន្ទាប់ពីផ្តួលកីឡាករអូស្ត្រាលី Alex Roberts កាលពីយប់ថ្ងៃសុក្រ នៅស្ថាប័ន ONE Championship។

ចាប់តាំងពីចូលប្រកួតនៅសង្វៀន ONE មកកីឡាករ Roman មិនដែលស្គាល់ពាក្យបរាជ័យឡើយពោលគឺធ្លាប់ប្រកួត៦ដង ទទួលបានជ័យជម្នះទាំងអស់។

ដោយកីឡាករបេឡារុស្ស Chingiz Allazov មិនបានប្រកួតទេកាលពីថ្ងៃសុក្រ ប៉ុន្តែរូបគេបានធ្វើដំណើរមកជាមួយកីឡាករ Roman kryklia ដើម្បីជួយឲ្យទឹក។ កីឡាកររូបនេះក៏ជាម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក K-1 ពីរសម័យកាល និងបានឈ្នះខ្សែក្រវាត់ឃីកបុកស៊ីងទម្ងន់ Featherweight នៅស្ថាប័ន ONE Championship កាលពីឆ្នាំ២០២១ បន្ទាប់ពីបានយកឈ្នះជើងខ្លាំងថៃ Sithichai Sitsongpeenong។
បន្ទាប់មក រូបគេបានផ្តួលកីឡាករថៃ Superbon ក្នុងទឹកទី២ដើម្បីការពារខ្សែក្រវាត់ Featherweight ដោយជោគជ័យ ហើយចុងក្រោយបំផុតបានឈ្នះពិន្ទុកីឡាករអាមេនី Mawrat Grigorian ដើម្បីការពារខ្សែក្រវាត់បានជោគជ័យជាលើកទី២។
បន្ទាប់ពីចប់ការប្រកួតកាលពីថ្ងៃសុក្រកន្លងទៅ ជើងខ្លាំងឃីកបុកស៊ីងទាំងពីរបានធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជាដោយបានចូលទស្សនាប្រាសាទអង្គរវត្ត៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


