កីឡា
សុខ រិទ្ធ កំពុងទទួលបានជោគជ័យទាំងផ្ទាល់ខ្លួននិងជូនជាតិ
កីឡាករប្រដាល់ទម្ងន់ស្រាល សុខ រិទ្ធ កំពុងទទួលបានជោគជ័យគួរឲ្យកត់សំគាល់ក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំ២០២២ ក្រោយបានចំណាយពេលច្រើនឆ្នាំនៅប្រទេសថៃជាមួយឪពុកម្តាយដែលធ្វើការនៅទីនោះ។

ប្រកបអាជីពប្រដាល់នៅប្រទេសថៃ សុខ រិទ្ធ មិនសូវបានប្រកួតញឹកញាប់ទេ ហើយក៏មិនបានប្រកួតក្នុងកម្មវិធីសំខាន់ៗដែរ ស្របពេលវិបត្តិជំងឺកូវីដ-១៩ ផ្ទុះឡើង រឹតតែធ្វើឲ្យរូបគេមិនសូវមានឱកាសប្រកួតថែមទៀត។ ក្រោយកូវីដ-១៩បានស្ងប់ស្ងាត់ រូបគេបានត្រឡប់មកប្រទេសកម្ពុជាវិញដោយបានចូលហ្វឹកហាត់កីឡាឃីកបុកស៊ីង។ នៅពេលឆ្នាំ២០២២ រូបគេទទួលបានឱកាសប្រកួតគុនខ្មែរញឹកញាប់នៅកម្ពុជា និងបានតំណាងជម្រើសជាតិចេញទៅប្រកួតឃីកបុកស៊ីងជើងឯកអាស៊ី។
ប្រតិភូកីឡាឃីកបុកស៊ីងកម្ពុជាបានឈ្នះមេដាយមាស២ ប្រាក់៥ និងសំរិទ្ធ៥ ក្នុងនោះ សុខ រិទ្ធ បានឈ្នះមេដាយមាសក្នុងការប្រកួតឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ីឆ្នាំ២០២២។ នៅឆ្នាំ២០២៣ រូបគេបានឈ្នះមេដាយមាសកីឡាឃីកបុកស៊ីង ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ជូនជាតិថែមទៀត។ កាលពីខែវិច្ឆិកា រូបគេបានឈ្នះពានម៉ារ៉ាតុងដែលមានប្រាក់រង្វាន់៤លានរៀល។

ពាក់ព័ន្ធនឹងអាជីពប្រដាល់ សុខ រិទ្ធ បានប្រាប់«កម្ពុជាថ្មី»ថា៖«ខ្ញុំស្រឡាញ់ប្រដាល់តាំងពីក្មេង ព្រោះខ្ញុំរៀនអត់ពូកែ។ កាលនៅរៀន គ្រាន់តែចូលសាលា ខ្ញុំមានអារម្មណ៍ឈឺក្បាល។ ខ្ញុំស្រឡាញ់ប្រដាល់តាំងពីជំនាន់លោកគ្រូ អេ ភូថង, លោកគ្រូ វ៉ន វីវា មើលពួកគាត់វ៉ៃតាមទូរទស្សន៍សខ្មៅ»។
សុខ រិទ្ធិ បន្តថា អាចមកពីខ្លួនមិនចូលចិត្តរៀន និងគ្រួសារមានជីវភាពខ្វះខាតផង ក៏មកហាត់ប្រដាល់ទើបជំរុញឲ្យរូបគេចាប់យកអាជីពនេះ ទោះជាប្រឈមការឈឺខ្លួន។

ចុងឆ្នាំ២០២៣ សុខ រិទ្ធ ស្ទើរតែមិនជឿថា គុនខ្មែរទទួលបានគាំទ្រខ្លាំងពីមហាជន និងមានអ្នកជួយជ្រោមជ្រែងរៀបចំកម្មវិធីធំៗច្រើន។
សុខ រិទ្ធិ បានបន្ថែមថា ៖«តាំងពីខ្ញុំចាប់អាជីពជាអ្នកប្រដាល់មកខ្ញុំមិនដែលគិតថា គុនខ្មែរទទួលបានការគ្រាំទ្រយ៉ាងខ្លាំងបែបនេះទេ។ ខ្ញុំទើបតែឃើញ២ឆ្នាំចុងក្រោយនេះទេ មានបងប្អូនគាំទ្រគុនខ្មែរច្រើន។ ខ្ញុំគិតថា រយៈពេល២ទៅឆៅ៣ឆ្នាំទៀត គុនខ្មែរកាន់តែរីកចម្រើនជាងនេះទៀត បើបងប្អូននៅតែបន្តការគាំទ្របែបនេះរហូត»៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


