កីឡា
ការពិត Rodtang ដាក់គោលដៅយកខ្សែក្រវាត់ឃីកបុកសីងពិភពលោកពីកីឡាករ Ennahachi
អ្នកនិយមតាមដានកីឡាប្រដាល់ថៃ ក៏ដូចជានៅស្ថាប័ន ONE Championship ប្រហែលជាដឹងហើយថា ជើងខ្លាំងរឹងដូចដែក Rodtang Jitmuangnon នឹងត្រូវប្រកួតឃីកបុកសីងជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។
តារាប្រដាល់ថៃរហស្សនាម«មនុស្សដែក» Rodtang Jitmuangnon ត្រូវប្រកួតមិត្តភាពឃីកបុកសីងជាមួយកីឡាករអេស្ប៉ាញ Alejandro Rivas នៅព្រឹត្តិការណ៍ ONE: Fists of Fury នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ក្នុងប្រទេសសិង្ហបុរី។

ការចូលប្រឡូកអាជីពប្រដាល់ឃីកបុកសីងរបស់«មនុស្សដែក»នេះមិនមែនគ្រាន់តែជាការសាកល្បងសមត្ថភាពធម្មតា ឬប្រកួតដើម្បីទទួលបានចំណូលនោះទេ ប៉ុន្តែរូបគេមានគោលដៅធំច្បាស់លាស់នាពេលខាងមុខ។ តាមរយៈវីដេអូដែល ONE ចេញផ្សាយពីការត្រៀមខ្លួនប្រកួននាថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះបានបញ្ជាក់ថា Rodtang ដាក់គោលដៅយកខ្សែក្រវាត់ឃីកបុកសីងពិភពលោកក្នុងប្រភេទទម្ងន់ ONE Flyweight។ សម្រាប់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight បច្ចុប្បន្នគ្រប់គ្រងដោយកីឡាករ Ilias Ennahachi ដែលជាអ្នកប្រដាល់របស់ប្រទេសហុល្លង់។ រូបគេទទួលបានខ្សែក្រវាត់ពិភពលោកនេះមកគ្រប់គ្រង បន្ទាប់ពីបានផ្តួលកីឡាករថៃ Petchdam កាលពីឆ្នាំ២០១៩។

តាមពិតទៅស្ថាប័ន ONE បានដាក់ខ្សែក្រវាត់ឃីកបុកសីងពិភពលោកក្នុងប្រភេទទម្ងន់ ONE Flyweight នេះឲ្យ Ilias Ennahachi និង Petchdam ប្រកួតដណ្តើមគ្នាដើម្បីរកជើងឯកពិភពលោកនៅខែឧសភា ឆ្នាំ២០១៩ ហើយពេលនោះកីឡាករថៃជាអ្នកឈ្នះដោយបានក្លាយជាជើងឯក។
ប៉ុន្តែ៣ខែក្រោយមក Ennahachi មិនអស់ចិត្ត និងបានប្រកួតដណ្តើមសាជាថ្មី ហើយទីបំផុតរូបគេបានផ្តួល Petchdam ក្នុងទឹកទី៣ដើម្បីយកខ្សែក្រវាត់មកគ្រប់គ្រងតាំងពីពេលនោះរហូតដល់ឥឡូវនេះ និងធ្លាប់ការពារបានជោគជ័យម្តងនៅចុងឆ្នាំ២០១៩។
Rodtang បានប្រកួតឈ្នះ៣លើកជាប់គ្នាលើកីឡាករ Fahdi Khaled, Hakim Hamech និងអ្នកលេងគុនខ្មែរ សុខ ធី មុនពេលប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight ជាមួយកីឡាករអង់គ្លេស Janathan Haggerty កាលពីឆ្នាំ២០១៩ ហើយក៏បានឈ្នះខ្សែក្រវាត់នោះ ព្រមទាំងបានប្រកួតការពារខ្សែក្រវាត់ជោគជ័យបាន៣ដងហើយ។
ពេលនេះ កីឡាករថៃមនុស្សដែកបានដាក់គោលដៅយកខ្សែក្រវាត់ឃីកបុកសីងមួយទៀតក្នុងបញ្ជីសមិទ្ធផលនៃអាជីពកីឡារបស់ខ្លួន ប៉ុន្តែមុនពេលឈានដល់ការប្រកួតដណ្តើមខ្សែក្រវាត់នោះ រូបគេត្រូវប្រកួតមិត្តភាពជាមួយកីឡាករអេស្ប៉ាញ Alejandro Rivas ជាមុនសិន។
តាមពិតទៅនៅព្រឹត្តិការណ៍ ONE: Fists of Fury នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight គឺកីឡាករថៃ Superlek ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ពី Ilias Ennahachi មុនទៅហើយ។ ប្រសិនបើ Superlek អាចដណ្តើមបានខ្សែក្រវាត់ពិភពលោកនេះពី Ilias Ennahachi បានជោគជ័យនោះ ប្រហែលជា Rodtang បង្វែគោលដៅទៅរកមិត្តរួមជាតិ Superlek ហើយ ប៉ុន្តែបើ Ennahachi អាចរក្សាខ្សែក្រវាត់របស់ខ្លួនបានគង់វង្សនោះ ច្បាស់ហើយ គឺត្រូវជួប Rodtang៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


