កីឡា
ជំនួបធំមិនគួររំលង! វិសាខា ប៉ះ បញ្ជាការដ្ឋានអង្គរក្ស តេជោលីគថ្ងៃសុក្រនេះ
ការប្រកួតបាល់ទះដែលអ្នកគាំទ្រមិនគួររំលងនឹងចូលមកដល់នារសៀលថ្ងៃសុក្រ ទី២៦ ខែមករា នេះនៅពេលក្រុមមិនទាន់ចាញ់ដូចគ្នាគឺ វិសាខា ប៉ះ បញ្ជាការដ្ឋានអង្គរក្ស ក្នុងសប្តាហ៍ទី៣នៃពានរង្វាន់បាល់ទះតេជោលីគរដូវកាល២០២៤។

ឆ្លងកាត់ការប្រកួត៥លើកក្នុង២សប្តាហ៍កន្លងមក វិសាខា មិនទាន់ស្គាល់បរាជ័យម្តងណាឡើយ សូម្បីតែ១សិតក៏មិនធ្លាប់ចាញ់ដែរ។ ៥ប្រកួតស្មើនឹង១៥សិតគឺវិសាខាឈ្នះទាំងអស់ដោយរកបាន១៦ពិន្ទុពេញ កំពុងឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងពិន្ទុ។
- វិសាខា ៣-០ នគរបាលខេត្តព្រះសីហនុ (២៥-១៣, ២៥-១៩ និង ២៥-១៨)
- វិសាខា ៣-០ នគរបាលខេត្តពោធិ៍សាត់ (២៥-១៦, ២៥-២៣ និង២៥-១២)។
- វិសាខា ៣-០ នគរបាលខេត្តកណ្តាល (២៥-១៤, ២៥-១៨ និង ២៥-១២)
- វិសាខា ៣-០ នគរបាលរាជធានីភ្នំពេញ (២៥-១៩, ២៥-១៣ និង២៥-២០)
- វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-២២, ២៥-១៥ និង២៥-២៣)
ចំណែកបញ្ជាការដ្ឋានអង្គរក្សវិញឆ្លងកាត់៥ប្រកួតក៏ទទួលបានជ័យជម្នះទាំង៥ប្រកួតដែរ ប៉ុន្តែប្រកួតខ្លះចាញ់១សិត ប្រកួតខ្លះចាញ់២សិត។ ជាក់ស្តែងពួកគេបានចាញ់នគរបាលរាជធានីភ្នំពេញ២សិត និងចាញ់ក្រសួងមហាផ្ទៃ២សិត។
- បញ្ជាការដ្ឋានអង្គរក្ស ៣-២ នគរបាលរាជធានីភ្នំពេញ (២៥-២៣, ២៥-១៩, ២១-២៥, ២១-២៥ និង ២៣-២១)
- បញ្ជាការដ្ឋានអង្គរក្ស ៣-១ នគរបាលខេត្តពោធិ៍សាត់ (២៥-២៣, ២៥-២១, ៣៣-៣៥ និង ២៥-១៤)
- បញ្ជាការដ្ឋានអង្គរក្ស ៣-២ ក្រសួងមហាផ្ទៃ (២៥-១៥, ៤១-៤៣, ២៥-២២, ២៣-២៥ និង ១៥-៩)
- បញ្ជាការដ្ឋានអង្គរក្ស ៣-១ កងពលធំអន្តរាគមន៍លេខ៣ (២៣-២៥, ២៥-១៨, ២៥-១៨ និង ២៥-២១)
- បញ្ជាការដ្ឋានអង្គរក្ស ៣-០ នគរបាលខេត្តព្រះសីហនុ (២៥-១៥, ២៥-១៥ និង២៥-១៩)
សម្រាប់ការប្រកួតសប្តាហ៍ទី៣នេះ វិសាខា អាចត្រូវបានចាត់ទុកថាជាការប្រកួតដែលជួបដៃគូខ្លាំងជាងកាលពីរសប្តាហ៍កន្លងទៅនៅពេលពួកគេជួប បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃសុក្រ ទី២៦ ខែមករា និងបន្តជួបក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ ទី២៧ ខែមករា។

នៅថ្ងៃអាទិត្យ ទី២៨ ខែមករា នឹងឈានចូលដល់ជុំទី២ ដោយមានតែ៦ក្រុមប៉ុណ្ណោះត្រូវប្រជែងគ្នាវគ្គវិលជុំសន្សំពិន្ទុទៀត ខណៈក្រុមចំណាត់ថ្នាក់លេខ៧ និងលេខ៨ត្រូវកាត់ចេញ បន្ទាប់ពីចប់ជុំទី១។
កម្មវិធីប្រកួតថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤
- បញ្ជាការដ្ឋានអង្គរក្ស vs វិសាខា (ម៉ោង១រសៀល)
- កងពលធំអន្តរាគមន៍លេខ៣ vs ក្រសួងមហាផ្ទៃ (ម៉ោង៣រសៀល)
- នគរបាលរាជធានីភ្នំពេញ vs នគរបាលខេត្តកណ្តាល (ម៉ោង៥ល្ងាច
- នគរបាលខេត្តព្រះសីហនុ vs នគរបាលខេត្តពោធិ៍សាត់ (ម៉ោង៧យប់)
កម្មវិធីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤
- កងពលធំអន្តរាគមន៍លេខ៣ vs នគរបាលខេត្តពោធិ៍សាត់ (ម៉ោង១រសៀល)
- បញ្ជាការដ្ឋានអង្គរក្ស vs នគរបាលខេត្តកណ្តាល (ម៉ោង៣រសៀល)
- នគរបាលរាជធានីភ្នំពេញ vs នគរបាលខេត្តព្រះសីហនុ (ម៉ោង៥ល្ងាច)
- វិសាខា vs ក្រសួងមហាផ្ទៃ (ម៉ោង៧យប់)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


