កីឡា
តំណាងទូរទស្សន៍បាយ័នថា ការប្រកួតគុនខ្មែរអន្តរជាតិស្អែកចំណាយច្រើន
ការប្រកួតគុនខ្មែរអន្តរជាតិ Idol Kun Khmer នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ រៀបចំឡើងដោយទូរទស្សន៍បាយ័ន និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរចំណាយអស់ថវិកាច្រើន បើប្រៀបធៀបនឹងព្រឹត្តិការណ៍មុនៗ។

លោក គង់ វិសាល តំណាងស្ថានីយ៍ទូរទស្សន៍បាយ័នមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា ព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិលើកនេះសម្រិតសម្រាំងកីឡាករខ្លាំងៗមកពីតំបន់អឺរ៉ុប។ កីឡាករខ្លះមានម្ចាស់ខ្សែក្រវាត់ច្រើនគ្រឿងលំដាប់ពិភពលោកដែលត្រូវតទល់ជាមួយកីឡាករគុនខ្មែរលំដាប់ជួរមុខ។
លោក គង់ វិសាល បានរៀបរាប់ថា ៖«ការប្រកួតនេះអាចនិយាយបានថា គឺជាព្រឹត្តិការណ៍ចំណាយខ្ពស់របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ពីព្រោះកីឡាករដែលមកពីអឺរ៉ុបសុទ្ធតែជាកីឡាករល្បីៗ ជាពិសេសកីឡាករមកពីប្រទេសបារាំង និងមានកីឡាករ១រូបមកពីប្រទេសតួកគីផងដែរ»។

«លើកនេះគឺជាការចំណាយច្រើន អាចនិយាយបានជា ព្រឹត្តិការណ៍មួយដែលមានការចំណាយច្រើនលើតម្លៃខ្លួនកីឡាករ ការស្នាក់នៅ ដោយសារពួកគេមកកម្ពុជាច្រើនថ្ងៃ ស្នាក់នៅយូរ។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូន ទស្សនិកជនដែលស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែររបស់យើងចូលរួមគាំទ្រលើកទឹកចិត្តឲ្យបានច្រើនកុះករ»។ តំណាងស្ថានីយ៍ទូរទស្សន៍បាយ័នបានបញ្ជាក់។

ទោះបីជាយ៉ាងណា តំណាងទូរទស្សន៍បាយ័នរូបនេះមិនបានបញ្ជាក់ពីចំនួននៃការចំណាយ ក៏ដូចជាតម្លៃខ្លួនរបស់កីឡាករឡើយ ប៉ុន្តែកីឡាករបារាំងបានមកហ្វឹកហាត់ត្រៀមខ្លួននៅកម្ពុជាជាង១០ថ្ងៃហើយ។
ព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិនេះមានការប្រកួតដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុងទម្ងន់៥៧គីឡូក្រាមដែលមានកីឡាករកម្ពុជា៤រូបគឺ ពេជ្រ ប៊ុនសិទ្ធ, ណង សាវ, ប៊ុន សុធា និង រិទ្ធី ចាន់ណា។ ការប្រកួតនៅជុំទី១ ពេជ្រ ប៊ុនសិទ្ធិ ប៉ះ រិទ្ធី ចាន់ណា ខណៈ ណង សាវ ប៉ះ ប៊ុន សុធា។ អ្នកដែលឈ្នះជុំទី១នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ជាមួយគ្នានេះមានការប្រកួតមិត្តភាពអន្តរជាតិ៣គូគឺកីឡាករកម្ពុជា ពេជ្រ សម្បត្តិ ប៉ះកីឡាករបារាំង Florent Lois Josep, ម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាល លន បញ្ញា ប៉ះកីឡាករបារាំង Oumar Batily និងកីឡាករបារាំងតំណាងគុនខ្មែរ Omar Samb ប៉ះកីឡាករតួកគី Adem Kabak។

គូប្រកួត
- ពេជ្រ ប៊ុនសិទ្ធិ ប៉ះ រិទ្ធី ចាន់ណា
- ណង សាវ ប៉ះ ប៊ុន សុធា
- ពេជ្រ សម្បត្តិ ប៉ះ Florent Lois Josep (បារាំង)
- លន បញ្ញា ប៉ះ Oumar Batily (បារាំង
- Omar Samb (បារាំងតំណាងគុនខ្មែរ) vs Adem Kabak (តួកគី)
- គូផ្តាច់ព្រ័ត្រម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់
ការប្រកួតចាប់ពីម៉ោង៨យប់ ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ នៅខណ្ឌកំបូល រាជធានីភ្នំពេញ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


