កីឡា
ធ្លាប់ឈ្នះ កែវ រំចង់ Omar Samb ប្រកួតយប់នេះដើម្បីកម្ពុជា
កីឡាករប្រដាល់បារាំង Omar Samb នឹងប្រកួតជាមួយកីឡាករតួកគី Adem Kabak នៅសង្វៀនបាយ័ន ចាប់ពីម៉ោងយប់នេះនៅខណ្ឌកំពូល រាជធានីភ្នំពេញដែលការប្រកួតតំណាងគុនខ្មែរ។

កីឡាករ Omar Samb ដែលធ្លាប់ឈ្នះ កែវ រំចង់ ទទួលបានខ្សែក្រវាត់ប្រដាល់សេរីពិភពលោកកាលពីឆ្នាំ២០១៩បានមកដល់ប្រទេសកម្ពុជាជិត២សប្តាហ៍ហើយដើម្បីត្រៀមប្រកួត។ កីឡាករបានប្រាប់ថា ៖«ខ្ញុំបានហ្វឹកហាត់ដិតដល់នៅបារាំង មុនពេលមកដល់កម្ពុជា ហើយហាត់នៅកម្ពុជាជាង១សប្តាហ៍នេះក៏ពេញល្អ។ បន្ទាប់ពីចប់ការប្រកួតយប់នេះ ខ្ញុំចង់មកស្រុកខ្មែរទៀត។ ខ្ញុំស្រឡាញ់ចូលចិត្តគុនខ្មែរ ដោយសារតែគ្រូបង្វឹករបស់ខ្ញុំនៅបារាំងជាខ្មែរ។ អ្នកហ្វឹកហាត់ជាមួយខ្ញុំក៏ខ្មែរច្រើនដែរ។ ជាពិសសេសប្រជាជនកម្ពុជារួសរាយរាក់ទាក់ ចិត្តទូលាយ តែងតែបង្ហាញស្នាមញញឹម»។
កីឡាករដែលមានពិសោធច្រើនបានសង្កត់ធ្ងន់ថា ៖«យប់នេះខ្ញុំប្រកួតតំណាងគុនខ្មែរ។ ខ្ញុំប្រកួតដើម្បីប្រជាជនកម្ពុជា។ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានប្រកួតតំណាងឲ្យកម្ពុជា»។

Omar Samb ជាកីឡាករប្រដាល់សេរីបារាំងដែលមានបទពិសោធច្រើន ក្នុងនោះរូបគេធ្លាប់ឈ្នះម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក២លើក និងម្ចាស់ខ្សែក្រវាត់ថ្នាក់ជាតិបារាំងផងដែរ។ រូបគេធ្លាប់ឈ្នះ កែវ រំចង់ ឆ្នាំ២០១៩ និងចាញ់ពិន្ទុ ម៉ឺន សុភា ឆ្នាំ២០១៧។
តាមពិតទៅ រូបគេត្រូវបានរៀបចំឲ្យប្រកួតជាមួយអ្នកលេងដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ ប៉ុន្តែកីឡាករកម្ពុជារូបនេះមានបញ្ហាសុខភាពក៏ត្រូវប្តូរឲ្យប្រកួតតំណាងគុនខ្មែរជាមួយកីឡាករតួកកី Adem Kabak ដែលមានបទពិសោធច្រើននៅប្រទេសថៃ។ រូបគេទើបតែប្រកួតចាញ់ពិន្ទុខ្លាចាស់ថៃ Saenchai កាលពីថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសង្វៀន Thai Fight៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


