កីឡា
Pep ថា ទំនាក់ទំនងខ្លួនជាមួយ Kevin De Bruyne នៅល្អធម្មតា
កីឡាករ Kevin De Bruyne បង្ហាញទម្រង់លេងបានយ៉ាងល្អចាប់តាំងពីជាពីរបួសវិញ ប៉ុន្តែត្រូវបានប្ដូរចេញជំនួសដោយកីឡាករ Mateo Kovacic នៅពាក់កណ្តាលវគ្គទី២ដែលធ្វើឲ្យរូបគេហាក់មិនសប្បាយចិត្ត។

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បានប្រាប់ថា ទំនាក់ទំនងរបស់លោកជាមួយកីឡាករ Kevin De Bruyne គឺនៅល្អធម្មតា ទោះបីជាកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះមិនសប្បាយចិត្តដែលត្រូវបានប្តូរចេញទល់នឹង Liverpool កាលចុងសប្តាហ៍កន្លងទៅ។ ខ្សែបម្រើ De Bruyne ជាចំណែកមួយក្នុងការបង្កើតគ្រាប់បាល់ទី១ ក្រោយបញ្ចូនបាល់ឲ្យខ្សែការពារ John Stones ស៊ុតបញ្ចូលទីពីការទាត់បាល់ជ្រុង ប៉ុន្តែខ្សែបម្រើរូបនេះត្រូវបានប្ដូរចេញដោយការប្រកួតនៅសល់ជាង២០នាទីទៀត។
ខ្សែបម្រើ De Bruyne បង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោក Guardiola បន្ទាប់ពីត្រូវបានប្ដូរចេញ។ បន្ទាប់ពីអង្គុយក្នុងកៅអីបម្រុងក្នុងអំឡុងពេលនោះគេមើលឃើញថា លោក Pep កំពុងពិភាក្សារឿងជាច្រើនជាមួយកីឡាករវ័យ៣២ឆ្នាំ។

លោក Pep Guardiola បាននិយាយថា ៖«នោះជាការល្អ នោះជាការល្អ។ គាត់នឹងមានឱកាសបន្ទាប់ ដើម្បីបញ្ជាក់ថាខ្ញុំខុសប៉ុណ្ណា។ ដូច្នេះពេលក្រោយគាត់នឹងមានឱកាស។ យើងត្រូវការកីឡាករដែលមានបាល់ ហើយនឹងរក្សាវា។ វាមិនមែនគ្រាន់តែលេងដាក់សម្ពាធតែមួយមុខទេ។ វាមិនមែនជាការលេងបែបនេះទេ។ នោះហើយជាមូលហេតុដែល Mateo ពិតជាល្អជាមួយនឹងរឿងនោះ ខណៈ Bernardo Silva និង Phil Foden ត្រូវបានដាក់លេងក្នុងទីតាំងកណ្តាល»។
«ចំពោះទំនាក់ទំនងរបស់លោក និងខ្សែបម្រើ Kevin De Bruyne គ្មានបញ្ហាអ្វីទេ។ មិនអីទេ ហើយពួកយើងមិនមានរឿងអីទេ»។ លោក Pep Guardiola បានបន្ថែម៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Eurosport
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


