កីឡា
វ័យទើប២៣ឆ្នាំ Kuroda គ្រងខ្សែក្រវាត់ K-1 ៣គ្រឿង
ក្នុងវ័យទើប២៣ឆ្នាំ ប៉ុន្តែសមត្ថភាពមិនធម្មតា កីឡាករប្រដាល់ឃីកបុកសុីងជប៉ុន Toma Kuroda កំពុងគ្រងខ្សែក្រវាត់៣គ្រឿងនៅស្ថាប័នឃីកបុកស៊ីងពិភពលោក K-1។

កីឡាករ Toma កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០០ ជាអ្នកប្រដាល់សេរីជប៉ុនដែលបច្ចុប្បន្នកំពុងប្រកួតនៅស្ថាប័ន K-1។ រូបគេជាម្ចាស់ខ្សែក្រវាត់៣គ្រឿងគឺ K-1 Bantamweight, K-1 Japan Bantamweight Grand Prix ឆ្នាំ២០២១ និង K-1 World Bantamweight Grand Prix ឆ្នាំ២០២២។
កីឡាករ Kuroda បានបង្ហាញខ្លួនជាអាជីពដំបូងជាមួយកីឡាករ Yuta Kuwata នៅក្នុងកម្មវិធី KHOS 4។ ពេលនោះរូបគេបានឈ្នះការប្រកួតដោយការផ្តួលដៃគូក្នុងទឹកទី១។ បន្ទាប់មករូបគេត្រូវបានរៀបចំឲ្យប្រកួតជាមួយកីឡាករ KING Tsubasa នៅក្នុងកម្មវិធី DEEP KICK 38 ជាលទ្ធផលរូបគេបន្ដឈ្នះការប្រកួត។

ចូលឆ្នាំ២០២០ Kuroda ត្រូវបានរៀបចំឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Krush Bantamweight។ ពេលនោះរូបគេត្រូវជួបកីឡាករ Kazuma Takuda នៅកម្មវិធី Krush 118 ប៉ុន្តែរូបគេបានចាញ់ការប្រកួតដោយពិន្ទុ។
ឆ្នាំ២០២១ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ K-1 Bantamweight រូបគេបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលតាមរយៈការផ្ដួល Kazuki Miburo ជាម្ចាស់ខ្សែក្រវាត់ Krush Banatamweight ដោយប្រើពេលត្រឹមតែ៣១វិនាទី ហើយបានក្លាយជាម្ចាស់ខ្សែក្រវាត់ K-1 Bantamweight។ នៅខែធ្នូ ឆ្នាំ២០២១ Kuroda ត្រូវបានរៀបចំឲ្យជាមួយកីឡាករ Miburo ម្ដងទៀតដើម្បីសងសឹក ក្នុងកម្មវិធី K-1 World GP Japan ប៉ុន្តែរូបគេនៅតែរក្សាបានជ័យជម្នះ។

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ កីឡាករ Kuroda បានឈានទៅវគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់ K-1 World GP ហើយត្រូវប៉ះ Issei Ishii សម្រាប់ទម្ងន់៥៣គីឡូក្រាមជាលើកដំបូង។ រូបគេបានឈ្នះការប្រកួត និងបានក្លាយជាម្ចាស់ខ្សែក្រវាត់។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត Kuroda បានប្រាប់ថា រូបគេបានរបួសដៃតាំងពីការប្រកួតវគ្គ៨នាក់ ប៉ុន្តែបានតស៊ូព្យាយាមរហូតទទួលបានជោគជ័យ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


