កីឡា
មកមើលខាងក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃរបស់អតីតស្តេចប្រដាល់ ម៉ៃ ថៃសាន់ ដែលលក់ឲ្យ 50 Cent
អតីតកំពូលអ្នកប្រដាល់សកលទម្ងន់យក្ស ម៉ៃ ថៃសាន់ ត្រូវបានប្រកាសក្ស័យធនជាមួយនឹងបំណុល១៧លានផោនកាលពីឆ្នាំ២០០៣ និងបានបង្ខំលក់ភូមិគ្រឹះដ៏ស្កឹមស្កៃតម្លៃ៣,៣លានផោន (ប្រហែល ៤.៦លានដុល្លារ) ដែលត្រូវបានតារាចម្រៀងរ៉េបអាមេរិក 50 Cent ទិញយក។
នៅពេល ម៉ៃ ថៃសាន់ ប្រកាសក្ស័យធនក្នុងឆ្នាំ២០០៣ តារាចម្រៀងរ៉េប 50 Cent បានទិញភូមិគ្រឹះរបស់គាត់ដែលមាន៥២បន្ទប់។ ភូមិគ្រឹះដ៏ស្កឹមស្កៃនេះជាទ្រព្យដ៏មានតម្លៃបំផុតរបស់គាត់ ប៉ុន្តែត្រូវបង្ខំចិត្តលក់ ព្រោះតែបំណុល១៧លានដផោន។ ភូមិគ្រឹះនេះមិនត្រឹមតែមានបន្ទប់គេង២១ប៉ុណ្ណោះទេ ថែមទាំងមានបន្ទប់ទឹក២៥ អាងហែលទឹក អាងទឹកក្តៅ និង ក្លឹបកម្សាន្តផ្ទាល់ខ្លួន។

ការទិញដូរកន្លងទៅ១៨ឆ្នាំនោះ វាត្រូវបានជាប់កំណត់ត្រាថាជាភូមិគ្រឹះដ៏មានតម្លៃបំផុតមួយដែលត្រូវបានលក់នៅតំបន់ Farmington។ ភូមិគ្រឹះដ៏អស្ចារ្យនេះស្ថិតនៅលើផ្ទៃដៃ៥០ ០០០ម៉ែត្រការ៉េដែលមានទាំងបន្ទប់ល្បែងចម្រុះ បន្ទប់មើលកុន និងបន្ទប់ស្ទួឌិយោ។
វាត្រូវបានរចនា និងឌីហ្សាសញឡើងជាអចលនទ្រព្យស្ទើរមិនគូរឲ្យជឿដែលមានជញ្ជឹងពណ៌ស កម្រាលថ្មម៉ាប់ និងបន្ទះឈើប្រណីត។

យ៉ាងណា 50 Cent បានត្អួញត្អែរថា ភូមិគ្រឹះនេះធ្វើឲ្យលោកចំណាយហោចណាស់៥០ ០០០ ផោន (ប្រហែលជាង៦០ ០០០ដុល្លារអាមេរិក) ក្នុងមួយខែដើម្បីទ្រទ្រង ហើយទីបំផុតតារាចម្រៀងនេះបានលក់ឲ្យអ្នកផ្សេងដែលមានតម្លៃទាបជាងពេលលោកចំណាយទិញ។


ក្រោយមក ត្រូវបានគេដឹងថា តារាចម្រៀងបានលក់ប្រហែលជាតម្លៃ ២.៣លានផោន (ប្រហែលជា៣.២១លានដុល្លារ)ប៉ុណ្ណោះ។ តាមប្រភពព័ត៌មានគឺអ្នកជំនួញអាមេរិកលោក Casey Askar បានទិញភូមិគ្រឹះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailystar

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ