កីឡា
កីឡាករជប៉ុនសុទ្ធតែខ្លាំងឈ្នះទាំងអស់ជុំទី១ខ្សែក្រវាត់ K-1 ទម្ងន់៥៥គីឡូក្រាម
កីឡាករឃីកបុកស៊ីងជប៉ុនទទួលបានជ័យជម្នះទាំង៤រូបសម្រាប់ការប្រកួតជុំទី១ ខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក K-1 ទម្ងន់៥៥គីឡូក្រាម កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤។
កីឡាករ Rui Okubo បានឈ្នះពិន្ទុកីឡាករចិន។ កីឡាករ Riamu Sera បានផ្តួលកីឡាករក្រិកក្នុងទឹកទី៤។ កីឡាករ Masahi Kumura បានផ្តួលកីឡាករអេស្ប៉ាញក្នុងទឹកទី១ និងកីឡាករ Akihiro Kaneko បានផ្តួលកីឡាករកម្ពុជា កាន់ ម៉េងហុង ក្នុងទឹកទី៣។ ដូច្នេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសុទ្ធតែកីឡាករជប៉ុនទាំង៤រូប។
- កីឡាករ Rui Okubo

កីឡាករវ័យក្មេង Rui Okubo បានយកឈ្នះពិន្ទុកីឡាករចិន Zhao Zhendong បន្ទាប់ពីតស៊ូគ្នា៣ទឹកដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបគេអាយុទើប១៩ឆ្នាំ និងមានប្រវត្តិឡើងសង្វៀន៨ដងប៉ុណ្ណោះគឺឈ្នះ៧ និងចាញ់១។ រូបគេជាម្ចាស់ខ្សែក្រវាត់ Krush Flyweight ទម្ងន់៥១គីឡូក្រាមកាលពីឆ្នាំ២០២២។
- កីឡាករ Riamu Sera

កីឡាករ Riamu បានផ្តួលកីឡាករក្រិក Angelos Martinos ឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៤ បន្ទាប់ពីប្រើពេល៣ទឹកស្មើគ្នា ហើយថែមមួយទឹកទៀត។ រូបគេអាយុ២៣ឆ្នាំទើបចាប់ផ្តើមអាជីពកាលពីឆ្នាំ២០១៨ដោយឆ្លងកាត់លើសង្វៀន១៧ដង ក្នុងនោះឈ្នះ១៤ដង ចាញ់៣ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់៦ដង។ រូបគេជាម្ចាស់ខ្សែក្រវាត់ Krush Super Bantamweight ឆ្នាំ២០២១ និងជាលើកទី១ដែលរូបគេប្រកួតជាមួយដៃគូបរទេស។
- កីឡាករ Masahi Kumura

កីឡាករជប៉ុន Masahi Kumura បានផ្តួលកីឡាករអេស្ប៉ាញ Antonio Orden ឲ្យសន្លប់ក្នុងទឹកទី១តាមរយៈកណ្តាប់ដៃឆ្វេងដ៏ធ្ងន់។ រូបគេអាយុ២៥ឆ្នាំបានចាប់ផ្តើមអាជីពតាំងពីឆ្នាំ២០១៤ដោយធ្លាប់ប្រកួត៣០ដង ឈ្នះ២៤ដង និងចាញ់៦ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់១២ដង។ រូបគេធ្លាប់បានចំណាត់ថ្នាក់លេខ២ពីរដងសម្រាប់ការប្រកួតខ្សែក្រវាត់ពិភពលោក K-1 World GP គឺឆ្នាំ២០១៩ និង២០២២ និងជាម្ចាស់ខ្សែក្រវាត់ Krush Super Bantamweight ឆ្នាំ២០១៩។
- កីឡាករ Akihiro Kaneko

កីឡាករ Akihiro Kaneko បានផ្តួលកីឡាករកម្ពុជា កាន់ ម៉េងហុង ឲ្យសន្លប់ធំក្នុងទឹកទី៣ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបគេមានអាយុ២៧ឆ្នាំបានចាប់ផ្តើមប្រឡូកប្រដាល់ឃីកបុកស៊ីងតាំងពីឆ្នាំ២០១៤។ រហូតដល់ពេលនេះ រូបគេធ្លាប់ប្រកួតបាន២៤ដង ក្នុងនោះឈ្នះ២២ដង និងចាញ់២ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់១២ដង។ រូបគេជាម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីង៣ខ្សែគឺខ្សែក្រវាត់ Krush Bantamweight ឆ្នាំ២០១៨, ខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ២០២២ និងខ្សែក្រវាត់ K-1 World GP Super Bantamweight ឆ្នាំ២០២២។
ក្នុងចំណោមកីឡាករជប៉ុនទាំង៤រូបខាងលើ Kaneko មានពិសោធច្រើនជាងគេ ហើយជាកីឡាករលំដាប់លេខ១សម្រាប់ប្រភេទទម្ងន់៥៥គីឡូក្រាម ក្នុងប្រទេសជប៉ុន។ រូបគេមានបច្ចេកទេសល្អ អាវុធច្បាស់ៗ និងមានទម្ងន់។ ជាក់ស្តែងរូបគេទាត់ កាន់ ម៉េងហុង ឲ្យឈឺជើងក្នុងទឹកទី១ ខណៈទឹកទី២ និងទី៣ ចេញកណ្តាប់ដៃមួយៗសុទ្ធតែធ្វើឲ្យកីឡាករកម្ពុជាដួលតែម្តង។

រូបគេជាបេក្ខភាពដែលត្រូវបានគេរំពឹងខ្ពស់ក្នុងការឈានឆ្ពោះទៅរកការឈ្នះខ្សែក្រវាត់ K-1 ទម្ងន់៥៥គីឡូក្រាមនេះ។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសជប៉ុន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


