កីឡា
តើបេក្ខជនរូបណានឹងក្លាយជាម្ចាស់ជ័យលាភីកម្មវិធី Frenzy Freestyle ដំបូងនៅកម្ពុជាថ្ងៃអាទិត្យនេះ?
ការប្រកួតហ្វ្រីស្តាយល៍ (Frenzy Freestyle) ជាលើកដំបូងនៅកម្ពុជា បានឈានដល់ដំណាក់កាលដ៏ជក់ចិត្ត គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ តាមរយៈក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កម្មវិធីប្រកួត ហ្រ្វេនហ្ស៊ី ហ្វ្រីស្តាយល៍ បាននឹងកំពុងបង្ហាញ ដោយបំផុសយុវជន ក៏ដូចជាប្រជាជនកម្ពុជាឱ្យស្វែងយល់ពីកីឡាបាល់ទាត់ ហ្រ្វីស្តាយល៍ រួមទាំងបង្ហាញដល់អន្តរជាតិពីកម្មវិធីប្រកួតលើកទី១នៅកម្ពុជាផងដែរ។

បន្ទាប់ពីការប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ បេក្ខជនដ៏មានទេពកោសល្យទាំង ៤រូបបានឈានជើងចូលទៅកាន់វគ្គកាត់សេចក្តីចុងក្រោយដែលកាន់តែជក់ចិត្តបន្ថែមទៀត។ ការប្រកួតប្រជែងគ្នា សម្រាប់អ្នកចូលចិត្តវិស័យកីឡាបាល់ទាត់ហ្វ្រីស្តាយល៍ បានទាក់ទាញទស្សនិកជនជាច្រើន តាមរយៈការបង្ហាញពីក្បាច់ប្លែកៗ លាយឡំជាមួយសិល្បៈ និងភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗ។
ឥឡូវនេះនៅសល់តែគូប្រជែងតែ ២គូប៉ុណ្ណោះ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រជែងក្លាយជាម្ចាស់ជ័យលាភីកម្មវិធី Frenzy Freestyle វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ការប្រកួតបែបការសម្តែងតាមបទចម្រៀង – Routine)។
គូប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- បេក្ខជន លន់ ឆៃយ៉ា ប្រកួតជាមួយ នួន វណ្ណា
- បេក្ខជន ស៊ុំ សាន ប្រកួតជាមួយ ផ្លម ធិញហួយ
អ្នកដែលឈ្នះក្នុងវគ្គនេះនឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជ័យលាភី។ អ្នកដែលចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។
នេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ វាក៏ជាការជំរុញភាពលេចធ្លោរបស់វិស័យកីឡាបាល់ទាត់ហ្រ្វីស្តាយល៍របស់ប្រទេសកម្ពុជាឱ្យកាន់តែឈានទៅមុខមួយកម្រិតទៀត។ គួររម្លឹកផងដែរថា កម្មវិធីប្រកួត ហ្វ្រេនហ្ស៊ី ហ្រ្វីស្តាយល៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ ស្ថានីយ៍ទូរទស្សន៍បាយ័ន បឹងស្នោរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ហើយក៏មានការផ្សាយផ្ទាល់ នៅលើហ្វេសប៊ុកផេចផ្លូវការរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង។ រង់ចាំតាមដានទស្សនាទាំងអស់គ្នា!













-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


