កីឡា
ពានក្លិបអាស៊ាន Shopee Cup រដូវកាលនេះ បង្កើនប្រាក់រង្វាន់ច្រើនជាងរដូវកាលមុន
ការប្រកួតពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship Shopee Cup រដូវកាលថ្មី ២០២៥-២០២៦ កាន់តែជិតឈានចូលមកដល់ហើយ ខណៈរដូវកាលនេះ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក និងជើងឯករងត្រូវបានបង្កើនច្រើនជាងរដូវកាលមុនបន្តិច។

ព័ត៌មានផ្លូវការអំពីប្រាក់រង្វាន់នៃពាន Shopee Cup គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែបើយោងតាមប្រភពពី ASEAN Football បានបង្ហាញថា ប្រាក់រង្វាន់រដូវកាលនេះ គឺមានការបង្កើនបន្តិចបន្តួច។ កាលពីរដូវកាលមុនក្រុមជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ៤០០, ០០០ ដុល្លារអាមេរិក (៤០ម៉ឺនដុល្លារ) និងជើងឯករងទទួលបាន ២០០, ០០០ ដុល្លារអាមេរិក (២០ម៉ឺនដុល្លារ)។ ចំណែករដូវកាល ២០២៥-២០២៦ ក្រុមជើងឯកនឹងទទួលបាន ៤២៥, ០០០ ដុល្លារអាមេរិក និងក្រុមជើងឯករងនឹងទទួលបាន ២១៥, ០០០ ដុល្លារអាមេរិក។
គួរឱ្យដឹងថា កាលពីរដូវកាលមុន ២០២៤-២០២៥ បានបញ្ចប់ទៅ ដោយក្រុម Buriram United ក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះក្រុម Cong An Hanoi របស់ វៀតណាម នៅវគ្គផ្តាច់ព្រ័ត្រក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៣-២ ក្រោយលេង ២ ជើងស្មើគ្នា ៥-៥។
នៅរដូវកាលនេះ ការប្រកួតវគ្គចែកពូល នឹងចាប់ផ្តើមពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៥ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ខណៈក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយ នឹងប្រកួតជាមួយក្រុម Shan United នៅទឹកដី មីយ៉ាន់ម៉ា នៅថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ សីហា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


