កីឡា
ខ្សែប្រយុទ្ធប្រេស៊ីល Matheus Souza ធ្លាប់លេង ៣ ក្លិបនៅកម្ពុជា ប៉ះព្រះខ័នរាជស្វាយរៀង ថ្ងៃស្អែក
ក្រុម Shan United ត្រូវទទួលក្រុមកម្ពុជា ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:៣០នាទី យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុទី១ ក្នុងពានក្លិបអាស៊ាន ASEAN Club Championship ឆ្នាំ ២០២៥-២៦។

ក្រុមម្ចាស់ផ្ទះមានការប្រែប្រួលច្រើន បើប្រៀបធៀបនឹងរដូវកាលមុនដែលធ្លាប់ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ៣ លើក និងជាការជួបគ្នាលើកទី ៤ សម្រាប់ការប្រកួតនៅថ្ងៃស្អែក។ ការត្រៀមខ្លួនរដូវកាលនេះ Shan United បាននាំចូលកីឡាករបរទេស ៧ នាក់ ក្នុងនោះខ្សែប្រយុទ្ធ ៣ នាក់ ខ្សែបម្រើ ២នាក់ និងខ្សែការពារ ២ នាក់។
សម្រាប់ខ្សែប្រយុទ្ធបរទេស ៣ នាក់គឺសុទ្ធតែមានបទពិសោធច្រើនទាំងនៅជប៉ុន អាមេរិក និងអាស៊ាន។ កីឡាករដែលគួរឲ្យចាប់អារម្មណ៍គឺខ្សែប្រយុទ្ធសញ្ជាតិកាណាដា និងបន្ទាប់មកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលគឺកីឡាករ Matheus Souza។
- ខ្សែប្រយុទ្ធប្រេស៊ីល Matheus Souza

កីឡាករអាយុ ៣០ឆ្នាំ កម្ពស់ ១.៧៨ម៉ែត្រ បានចូលរួមជាមួយក្រុម Shan United នៅឆ្នាំ ២០២៥។ រូបគេគេមានបទពិសោធច្រើនគិតចាប់តាំងពីឆ្នាំ ២០១៩។ រូបគេអាចស្គាល់ច្បាស់បាល់ទាត់នៅកម្ពុជា ដោយបានលេងឲ្យក្លិបកម្ពុជា ៣ ផ្សេងគ្នា។ លើកទី១ រូបគេលេងឲ្យក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបច្ចុប្បន្ន ជា អឹមអូអាយ កំពង់ដេវ៉ា នៅឆ្នាំ ២០១៩ និងបានចូលរួមជាមួយ សូលទីឡូអង្គរ នៅឆ្នាំ ២០២០ និង ២០២១ ចូលរួមជាមួយ ភ្នំពេញក្រោន។ ពីឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៤ រូបគេបានលេងឲ្យក្លិបនៅប្រទេសថៃ និង ឥណ្ឌូណេស៊ី ជាច្រើន មុនពេលចូលរួមជាមួយក្លិបរបស់មីយ៉ាន់ម៉ា។
- ខ្សែប្រយុទ្ធជប៉ុន Efrain Rintaro

កីឡាករអាយុ ៣៤ ឆ្នាំ កម្ពស់ ១.៨៧ ម៉ែត្រ កើតនៅប្រទេសប្រេស៊ីល ប៉ុន្តែរូបគេទទួលបានសញ្ជាតិជប៉ុន ដោយសារទៅរស់នៅប្រទេសជប៉ុនជាមួយគ្រួសារតាំងពីអាយុ ៧ ឆ្នាំ។ គិតចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ ២០២៥ រូបគេបានលេងឲ្យក្លិបជាច្រើន ប៉ុន្តែភាគច្រើនក្លិបនៅប្រទេសជប៉ុនក្នុងកម្រិតលីគទី២ និងទី៣ មុនពេលចូលរួមជាមួយក្លិបមីយ៉ាន់ម៉ា Shan United នៅឆ្នាំ ២០២៤ ក្នុងនាមជាកីឡាករខ្ចីជើង ប៉ុន្តែឆ្នាំ ២០២៥ ក្លិបមីយ៉ាន់ម៉ាមួយនេះចុះកុងត្រាយកជាផ្លូវការ។
- ខ្សែប្រយុទ្ធកាណាដា Jordan Hamilton

កីឡាករអាយុ ២៩ ឆ្នាំ កម្ពស់ ១.៨៣ ម៉ែត្រ សញ្ជាតិកាណាដារូបនេះពិតជាមានបទពិសោធទាំងក្លិប និងជម្រើសជាតិ។ ដំបូងរូបគេ លេងឲ្យក្លិប ៣ ផ្សេងនៅប្រទេសកាណាដា មុនពេលបោះជំហានទៅទឹកដីសហរដ្ឋអាមេរិក នៅឆ្នាំ ២០១៩ ដោយបានលេងក្លិប Columbus Crew ហើយឆ្នាំ ២០២២ ចូលរួមជាមួយក្លិប Sligo Rover និងចន្លោះឆ្នាំ ២០២២-២៤ រូបគេត្រឡប់ទៅប្រទេសកាណាដាវិញ ដោយលេងឲ្យក្លិប Forge FC ។ ចុងក្រោយនៅឆ្នាំ ២០២៥ រូបគេបានមកតំបន់អាស៊ានដោយលេងក្លិប Shan United។ ពីឆ្នាំ ២០១១ ដល់ ២០១៧ រូបគេបានជាប់ជម្រើសជាតិ កាណាដា ចាប់ពីកម្រិតអាយុ ១៧ ឆ្នាំ ដល់ ២៣ ឆ្នាំ និងជាប់ក្រុមធំជម្រើសជាតិកាណាដា ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ២០១៦។

ខាងលើនេះ គ្រាន់តែខ្សែប្រយុទ្ធបរទេស ៣នាក់ របស់ Shan United ប៉ុន្តែពួកគេមានកីឡាករបរទេស ៤ នាក់ទៀតគឺ ខ្សែការពារជប៉ុន Yuki Aizu និង ខ្សែការពារប្រេស៊ីល Mauricio, ព្រមទាំងខ្សែបម្រើជប៉ុន Ryuji Hirota, និង ខ្សែបម្រើហ្គាណា Mark Sekyi។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង និង Shan United បានជួបគ្នា ៣ លើកកាលពីរដូវកាលមុន។ ជួបគ្នា ២ លើកក្នុងពាន AFC Challenge League ក្នុងជើងទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៦-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងជើងទី២ Shan United បានឈ្នះ ២-១ នៅទឹកដីមីយ៉ាន់ម៉ា។ ជួបគ្នា ១ លើកទៀតក្នុងពាន ASEAN Club Championship ព្រះខ័នរាជស្វាយរៀង ឈ្នះ ៤-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


