កីឡា
ព្រះខ័នរាជស្វាយរៀង ឈរលើកំពូលតារាងបណ្តោះអាសន្ន ក្រោយឈ្នះ Shan United ៣-០
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Shan United ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតលើកដំបូងពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥។

ការប្រកួតបានត្រឹមតែ ១១នាទីប៉ុណ្ណោះ មិន រតនៈ ស៊ុតចូលគ្រាប់បាល់នាំមុខ ១-០ បន្ទាប់ពីខ្សែប្រយុទ្ធ Patrick បញ្ជូនបាល់ឲ្យយ៉ាងល្អ។ ការប្រកួតកន្លងទៅបាន ៨ នាទីទៀត ខ្សែការពារសញ្ជាតិជប៉ុន Ryuji Hirota របស់ម្ចាស់ផ្ទះ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមដោយបណ្តេញចេញពីទីលាន ដូច្នេះ Shan United មានគ្នាតែ ១០នាក់ លេងទល់នឹង ព្រះខ័នរាជស្វាយរៀង ១១នាក់។

ទោះបីជាម្ចាស់ផ្ទះមានសមាជិកត្រឹមតែ ១០នាក់ ក៏ព្រះខ័នរាជស្វាយរៀង លេងតាមដំណើរដោយមិនព្យាយាមសម្រុកខ្លាំងទេ។ គ្រាប់ទី២បានកើតមានឡើងនៅចុងវគ្គទី២ ដោយខ្សែប្រយុទ្ធប្រេស៊ីល Patrick តែតចូលទី បន្ទាប់ពីខ្សែបម្រើ យូឌៃ អូកាវ៉ា លើកបាល់ជ្រុងនៅនាទី ៤៥+៥។

ការប្រកួតនៅវគ្គទី ២ ព្រះខ័នរាជស្វាយរៀង រកបានតែ ១គ្រាប់ទៀតប៉ុណ្ណោះតាមរយៈការទាត់ពិន័យ ១១ ម៉ែត្ររបស់ខ្សែប្រយុទ្ធសញ្ញាតិហ្គាណា Kwame Peprah នៅនាទី ៥៣។ ក្រុមម្ចាស់ផ្ទះ Shan United ក៏បានព្យាយាម និងបង្កើតឱកាសខ្លះដែរ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ព្រះខ័នរាជស្វាយរៀងឡើយ។

តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀង ឡើងឈរលើកំពូលតារាងពូល B ដោយមាន ៣ ពិន្ទុ និងចំណេញគ្រាប់បាល់ ៣ គ្រាប់ ខណៈលេខ២ឈរដោយក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Dazim ដែលមាន ៣ ពិន្ទុដែរ បន្ទាប់ពីឈ្នះក្រុមរបស់សិង្ហបុរី Lion City Sailors ដោយលទ្ធផល ៣-១។
យ៉ាងណា ក្រុម២មិនទាន់បានប្រកួតគឺ Bangkok United របស់ថៃ និងក្រុម Nam Định របស់ វៀតណាម ដែលត្រូវប្រកួតនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


