Connect with us

កីឡា

កីឡាករ កីឡាការិនី​​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ប្រឡងបាក់ឌុប ២០២៥​ ស្អែក​នេះ​

បានផុស

នៅ

ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ចូលរួម​ប្រឡង​បាក់ឌុប​រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ យានគី ស៊ីវត្ថា

បើ​តាម​លោក​ យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យ​ដឹង​ថា​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​នឹង​ត្រូវ​ចូលរួម​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​សរុប​ ៣៧​នាក់​នៃ​ ២០​ប្រភេទ​កីឡា​ផ្សេង​គ្នា។​ ក្នុង​ចំណោម​អ្នកទាំង ​៣៧នាក់​នោះ​គឺ​មាន​បុរស​ ២៥នាក់​ និង​នារី​ ១២​នាក់។​

កីឡាករ គោរមៈ ច័ន្ទរាជ្យ

ចំណែក​ជើង​ខ្លាំង​គុន​ខ្មែរ​ គោរមៈ​ ច័ន្ទរាជ្យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​រូប​គេ​ក៏​នឹ​ង​ត្រូវ​ប្រឡង​បាក់ឌុប​ស្អែក​នេះ​ដែរ​។​ បើ​តាម​ឈ្មោះ​អក្សរ​រូប​គេ​នឹង​ត្រូវ​ប្រឡង​នៅ​អនុវិទ្យាល័យ​ចតុមុខ​ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​មើល​លេខ​បន្ទប់​ និង​លេខតុ​នៅ​ឡើយ​ទេ។​

ចំណែក​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បុង សាំយូអែល ដែល​កំពុង​មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា អាយុ​២៣​ឆ្នាំ​ក៏​មាន​ឈ្មោះ​ប្រឡង​ដែរ ប៉ុន្តែ​រូប​គេ​មិន​បាន​ដក​ខ្លួន​ចេញ​ពី​ជម្រើស​ជាតិ​ដែល​ត្រូវ​ប្រកួត​ពាន​អាស៊ី AFC U23 Asian Cup នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ ទេ ខណៈ​អ្នក​ចាំទី រ៉ុន ចុងមីង បាន​សម្រេច​ដក​ខ្លួន​ដើម្បី​យក​ពេល​​ត្រៀម​ប្រឡង។

កីឡាករ បុង សាំយូអែល

បញ្ជាក់​ដែរ​ថា​ សម័យ​ប្រឡង​បាក់ឌុប​ ឆ្នាំ២០២៥​ នេះ​នឹង​ធ្វើ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី២៨​ ដល់​ ២៩​ ខែ​សីហា​ បន្ទាប់​ពី​បានពន្យារ​ពេល​ដោយ​សារ​បញ្ហាព្រំដែន​កាល​ពី​ពេល​ថ្មីៗ​នេះ។​ ស្អែក​នេះ​ឈាន​ដល់​ថ្ងៃ​ប្រឡង​ថ្ងៃ​ទី១​ ហើយ​សម្រាប់​បេក្ខភាព​ទាំង​អស់​មិន​ថា​នៅ​រាជធានីភ្នំពេញ​ ឬ​តាម​បណ្ដា​ខេត្ត​នោះ​ឡើយ។​ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនសរុបជាង ១៤ម៉ឺននាក់៕​

កីឡាករ រ៉ុន ចុងមីង

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម