Connect with us

កីឡា

នេះ​ជា​សារ​លើក​ទឹកចិត្ត​របស់​ សួន​ ចាន់ណារ៉ូ​ ដល់​​ក្រុម​ក្រោយ​ធ្វើ​មិន​បាន​ល្អ​នៅ​វៀតណាម​

បានផុស

នៅ

កីឡាករ​ឆ្នើម​ និង​ជា​ដៃប៉ះសេ​លេខ ១​នៅ​កម្ពុជា​ សួន​ ចាន់ណារ៉ូ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសបុករបស់​ខ្លួន​​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​តទៅ​ទៀត​កីឡា​គឺ​បែប​នេះ​ហើយ​ មានឈ្នះ​ មាន​ចាញ់​ ដូច្នេះ​សូម​កុំ​ចុះចាញ់​ឲ្យ​សោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ សួន ចាន់ណារ៉ូ

កីឡាករ​ សួន​ ចាន់ណារ៉ូ​ បាន​បង្ហោះ​សារ​លើ​ហ្វេសបុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣០​ ខែ​សីហា​ ឆ្នាំ​២០២៥​ ក្នុង​អត្ថន័យ​ថា​ «កីឡា​មាន​ឈ្នះ​ មានចាញ់​ អីចឹង​ហើយកុំ​ចុះចាញ់​វា​ ប៉ុន្តែ​ត្រូវ​ហ្វឹកហាត់​ និង​រក​បច្ចេកទេស​ល្អៗដើម្បីអភិវឌ្ឍន៍​ខ្លួន​ឯង ពេល​ដែល​យើង​បរាជ័យមិន​ត្រូវ​បោះបង់​វា​នោះ​ឡើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​»។​

«ខ្ញុំ​មិន​ដែល​ខ្លាច​ពាក្យ​រិះគន់​របស់​បងប្អូន​មក​លើ​ក្រុម​ខ្ញុំ​នោះ​ទេ​។​ ខ្ញុំ​តែងប្រាប់​កូន​ក្រុម​ខ្ញុំ​​ជា​រឿយៗ​នៅ​ប្រទេស​ណា​ក៏​មាន​រឿង​រិះគន់​នេះ​ដែរ»។​

កីឡាករ សួន ចាន់ណារ៉ូ

សារ​លើ​កទឹកចិត្ត​របស់​ ណារ៉ូ​ ពិត​ជា​ស័ក្តិសម​ជា​រៀមច្បង​ដែល​មាន​បទ​ពិសោធ​ចាស់​វស្សា​ក្នុង​វិស័យ​កីឡា​បាល់ទះ​នេះ​មែន។​ នេះ​ជា​ការ​លើក​ទឹកចិត្ត​ដល់​ក្រុម​ទាំង​មូល​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​ក្នុង​ពេល​ដែល​ទទួល​បាន​លទ្ធផល​មិន​ល្អ​ដូច​ពេល​នេះ។​ បង្វែរ​ពី​ការ​អស់​សង្ឃឹម​បាក់​ទឹកចិត្ត​ទៅជា​ការ​ពង្រឹង​សមត្ថភាព​តាម​រយៈ​បទ​ពិសោធ​បរាជ័យ​មួយ​នេះ​ដើម្បីឈាន​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​នៅ​ថ្ងៃ​ខាង​មុខ​វិញ។​

លទ្ធផលវគ្គ​ដណ្ដើមលេខ៣​

បញ្ជាក់​ដែរ​ថា​ ក្រុមបាល់ទះ​វិសាខា​របស់​កម្ពុជា​ភ្លាត់​ធ្វើ​មិន​បាន​ល្អ​នោះ​ឡើយ​នៅ ​២ប្រកួតចុងក្រោយ​ នៃ​ពាន​រង្វាន់​ International Police Cup ដោយ​ចាញ់​ក្រុម​វៀតណាម​ Ho Chi Minh City Police 3-2 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​លេខ៣​ លើ​ក្រុម​ The Cong Tan Cang លទ្ធផល​ 3-1៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម