Connect with us

កីឡា

ពេជ្រ​ អាទិទេព​ សរសើរ​ដៃគូ​យប់មិញ​ល្អ​ដៃ​ខ្លាំង​វាយ​ត្រង់​បាន​ល្អ​ហើយ​ធ្ងន់​

បានផុស

នៅ

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ គឺ​កីឡាករ​ ពេជ្រ​ អាទិទេព​ ក្រោយ​បញ្ចប់​ការ​ប្រកួត​សរសើរ​ដៃគូ​យប់​មិញ​ថា​ល្អ​ដៃ​ខ្លាំង​ការ​វាយ​ត្រង់​របស់​គេ​លឿន​ ច្បាស់​ និង​ធ្ងន់​ថែម​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេជ្រ អាទិទេព និងដៃគូ

ក្រោយ​បញ្ចប់​ការ​ប្រកួត​ ពេជ្រ​ អាទិទេព​ បាន​លើក​ឡើង​ថា​ ដៃគូ​ដែល​ប្រកួត​យប់​មិញ​នៅ​សង្វៀន​ទទក កីឡាករ​ BENATIE YAMILE គឺ​វាយ​ច្បាស់​ល្អ​ និង​ធ្ងន់​ថែម​ទៀត។​ ចូល​កណ្ដាប់ដៃ​របស់​កីឡាករ​អាហ្វ្រិក​ខាង​ត្បូង​រូប​នេះ​ម្ដងៗ​គឺ​សឺខ្លះដែរ។​

កូន​សិស្ស​គ្រូ​ឆ្នើម​រូប​នេះ​បន្ត​ទៀត​ថា​ ការ​ប្រកួត​មួយ​នេះ​គឺ​ពិបាកបន្តិច​ដោយ​សារ​តែ​ភ្នែក​របស់​ខ្លួន​ត្រូវ​ដៃគូ​ចាក់​តាំង​ពី​ដើម​ទឹក​មក​ម្ល៉េះ​ធ្វើ​ឲ្យ​ស្រវាំង​បែក​ផ្សែង​នាំ​ឲ្យ​ពិបាក​មើល​នៅ​ពេល​ប្រកួត។​

អាទិទេព ឈ្នះ​ការប្រកួត​យប់មិញ

បញ្ជាក់​ដែរ​ថា​ កាល​ពី​យប់​ថ្ងៃ​ទី២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ កីឡាករ​ ពេជ្រ​ អាទិទេព​ យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​អាហ្វ្រិកខាងត្បូង​ BENATIE YAMILE នៅ​សង្វៀន​ទទក។​ ពេជ្រ អាទិទេព​ ជា​កីឡាករ​ល្អ ធន់​ និង​កំពុង​ល្បីឈ្មោះ​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​ រូប​គេ​ជា​សិស្ស​គុន​នៃ​ក្លឹប​ពេជ្រសុផាន់គុនខ្មែរដែល​បង្ហាត់​ដោយ​លោក​ ពេជ្រ​ សុផាន់​៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម