Connect with us

បច្ចេកវិទ្យា

Visa ផ្តល់បច្ចេកវិទ្យាសុវត្ថិភាព Contactless EMV® Chip Standards ដល់សមាគមធនាគារនៅកម្ពុជា ដើម្បីងាយស្រួលប្រើប្រាស់កាត

បានផុស

នៅ

សមាគម​ធនាគារ​នៅ​កម្ពុជា និង Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ដើម្បី​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​ប្រើប្រាស់​បច្ចេកវិទ្យា​សុវត្ថិភាព Visa’s contactless EMV® chip standards សម្រាប់​ពង្រឹង​ប្រព័ន្ធ ecosystem នៃ​ការទូទាត់​ក្នុងស្រុក និង គាំទ្រ​ដល់​បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា​ដែលមាន​ឈ្មោះថា Cambodian Shared Switch (CSS) ក្នុងការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ស្តង់ដា​រួម​ស្របគ្នា​ជាមួយនឹង​កាត​អន្តរជាតិ​ដទៃទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចាប់តាំងពី​ឆ្នាំ ២០១៩ មក Visa បានផ្តល់​សិទ្ធិ​ដល់​សមាគម​ធនាគារ​នៅ​កម្ពុជា​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​សុវត្ថិភាព EMV® chip standards ក្នុង​ទម្រង់​ជា​បន្ទះ​ឈី​ប​សម្រាប់​ប្រតិបត្តិ​ការទូទាត់​ក្នុងស្រុក ជំនួស​ការប្រើ Magnetic Stripe ដើម្បី​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​សម្រាប់​ការទូទាត់​តាមរយៈ​កាត​។

​សេចក្តី​នៅក្នុង​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នៅថ្ងៃនេះ​ផងដែរ ក៏បាន​បញ្ជាក់​ពី​ការសហការ​របស់ ក្រុមហ៊ុន Visa ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ក្នុងស្រុក​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ការសហការ​គ្នា​លើ​ការទូទាត់​តាមរយៈ​កាត​ដោយ​ប្រើ​បច្ចេកវិទ្យា​របស់ Visa នឹងធ្វើ​ឲ្យ​ប្រតិបត្តិការ​នៃ​ការទូទាត់​អាច​ប្រព្រឹត្តទៅ​តាមរយៈ​បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet ដែល​នឹង​ផ្តល់នូវ​ការទូទាត់​ដែល​អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក​។

​លោក​បណ្ឌិត អ៉ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «​កិច្ចសហការ​រួម​នៃ​បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា​នេះ គឺធ្វើឡើង​ស្រប​ជាមួយនឹង​ការណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នឹង​ជួយ​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​»​។ លោក​បន្តទៀតថា​៖ «​តាមរយៈ​កិច្ចសហកា​រួម​នេះ ក៏​នឹង​ជួយ​លើ​កម្ពស់​ស្តង់ដារ​សុវត្ថិភាព ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រព័ន្ធ ecosystem ទាំងមូល​ផងដែរ​។ សមាគម​ធនាគារ​នៅ​កម្ពុជា លើកទឹកចិត្ត​ឲ្យ​សមាជិក​ទាំងអស់ ចូលរួម​ជាមួយនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​រួម​នេះ ដើម្បី​អនុម័ត​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​» ។

​ធនាគារពាណិជ្ជ និងគ្រឹះស្ថាន​ដាក់​ប្រាក់​បញ្ញើមីក្រូហិរញ្ញវត្ថុទាំងអស់ តម្រូវ​ឱ្យចូល​រួមជាមួយ​បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា (CSS) នោះ​ការដាក់បញ្ចូល​ស្លាក​សញ្ញា​បង់ប្រាក់​ពីរ ឬ​ច្រើន ឬ​កម្មវិធី​ទូទាត់​ ដែលមាន​លក្ខណៈ​ដូចគ្នា​នៅលើ​ឧបករណ៍​ទូទាត់​ដូចគ្នា នឹង​បង្កើន​ស្តង់ដារ​សុវត្ថិភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​ទាំងមូល ។

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «​តាមរយៈ​ការ ផ្តល់នូវ​បច្ចេកវិទ្យា​របស់​យើង​សម្រាប់​ការបង្កើត​នូវ​ស្លាក​សញ្ញា​ទូទាត់​រួម ជូន​ដល់​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺជា​ការបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Visa ចំពោះ​ទីផ្សារ​។ កត្តា​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ឧស្សាហកម្ម​ទាំងមូល ឲ្យ​ទទួលបាន​នូវ​បច្ចេកវិទ្យា​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក គាំទ្រ​ដល់ ecosystem សម្រាប់​ជម្រុញ​វិស័យ​ទូទាត់​ក្នុងស្រុក​ឱ្យ​កាន់តែ​រីកចម្រើន​ប្រកបដោយ​ចីរភាព​» ។

​នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ សមាគម​ធនាគារ​នៅ​កម្ពុជា ក្រុមហ៊ុន Visa ក៏បាន​យល់ព្រម​ក្នុងការ​វិនិយោគ​លើ​ការពិនិត្យ​ប្រព័ន្ធ​បច្ចេកវិទ្យា បន្ទះ​ឈី​ប​កាត​របស់ CSS និង​គាំទ្រ​បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា​ក្នុង​ការងារ​នេះ​ផងដែរ​។ សមាជិកសមាគម​ធនាគារ​នៅ​កម្ពុជា ដែល​ចូលរួម​សហការ​ជាមួយនឹង​គម្រោង​កាត​អន្តរជាតិ​ផ្សេងទៀត ក្រុមហ៊ុន Visa បាន​សន្យាថា នឹង​ផ្សារភ្ជាប់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ភាគី​ទី​បី​សម្រាប់​សេវាកម្ម​ដែល​ពាក់ព័ន្ធ​។ បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា (Cambodian Shared Switch) គឺជា​គ្រោងការណ៍​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​អន្តរ​ប្រតិបត្តិការ​នៃ​ប័ណ្ណ​ឥណ​ពន្ធ ដែលមាន​កម្មសិទ្ធិ​នៅតាម​បណ្តាញ​ម៉ាស៊ីន ATM និង​ម៉ាស៊ីន​ឆូត​កាត POS នៅ​ទូទាំងប្រទេស​កម្ពុជា៕

អំពី​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC)

​សមាគម​ធនាគារ​នៃ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩៤ និង​ត្រូវបាន​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ស្ថាប័ន​ផ្លូវការ​តំណាង​ឲ្យ​វិស័យ​ធនាគារឯកជន​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ​១៩៩៧ ABC ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ABC បាន​ក្លាយជា​សមាជិក​ទី​៨ នៃ​សមាគម​ធនាគារ​អាស៊ាន (ABA) នៅក្នុង​ឆ្នាំ ​១៩៩៩​។ ABC ត្រូវបាន​ដំណើរការ​ក្រោម​ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ឆ្នាំ ១៩៩៩ នឹង​មាត្រា នានា​ដែល​ត្រូវបាន​អនុម័ត​នៅ​ថ្ងៃទី ២៨ ខែសីហា​ ឆ្នាំ ២០០១ ព្រមទាំង​បាន​ចុះបញ្ជី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ ទី​២ ខែតុលា​ឆ្នាំ ២០០១​។ ទីបំផុត​នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​ ឆ្នាំ ២០១២ ABC បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ជាមួយ​ក្រសួងមហាផ្ទៃ​។​

​សមាគម មាន​គោលបំណង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែលមាន​ភាពរឹងមាំ​។ អេ​ប៊ី​ស៊ី បាន​ដើរតួនាទី​យ៉ាងសកម្ម និង​សំខាន់​ក្នុង​ការជំរុញ​ការសន្ទនា​ប្រកបដោយ​ការស្ថាបនា និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាជិក​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​ដើម្បី​ពង្រឹងសមត្ថភាព និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បាន​កើតឡើង ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​។ ដើម្បី​លើកស្ទួយ​សុខភាព​ហិរញ្ញវត្ថុ និង​វិជ្ជាជីវៈ​ជំនាញ​របស់​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​តុល្យភាព និង​និរន្តរភាព​ហើយ​ដែល​សមស្រប​នឹង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។​

​បច្ចុប្បន្ន ABC មាន​សមាជិក​ចំនួន ៦៥ រួមមាន​ធនាគារ​ពាណិជ្ជកម្ម​ចំនួន ៤៥ ធនាគារ​ឯកទេស​ចំនួន ១៥ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ០១ (CMA) និង​ការិយាល័យ​តំណាង​ធនាគារ​ចំនួន ០៤ ដែលមាន​ទីតាំងនៅ​ប្រទេស​កម្ពុជា​។

អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល​។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល​តាម​រយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន​និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក នឹងមាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០ ​ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី​។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជម្រុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក​ណា​ក៏បាន និង​ជា​កម្លាំង​មួយ​នៅ​ពីក្រោយ​ការកសាង​នូវ​ក្តី​សុបិន​របស់​អនាគត cashless សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង​។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល វី​សា​ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង បណ្តាញ​របស់ខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត​។

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​

​ក្រុមហ៊ុន Visa Worldwide Pte. Limited​ ​

​ទូរស័ព្ទ ៖ (84) 28 3520 7439

​អ៉ីម៉ែ​ល ៖ [email protected]        

​កញ្ញា គ្រី សុ​វណ្ណា​រី​

​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ (855) 11 733 368

​ ​អ៉ីម៉ែ​ល ៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម