បច្ចេកវិទ្យា
លែងជាបញ្ហាអតិថិជន ហត្ថា នឹងបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត កាន់តែងាយស្រួល
ស្របទៅតាមចក្ខុវិស័យ និងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់ជូននូវប្រណិតភាពនៃសេវាធនាគារ តាមរយៈភាពទាន់សម័យ រហ័ស ងាយស្រួល និងទំនុកចិត្តខ្ពស់ ធនាគារ ហត្ថា តែងយកចិត្តទុកដាក់បំផុតទៅលើការផ្តល់នូវសេវាធនាគារឌីជីថលជាមួយបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតដើម្បីបំពេញនូវតម្រូវការទីផ្សារក៏ដូចជាការចង់បានរបស់អតិថិជន។

ជាការឆ្លើយតបទៅនឹងរាល់ភាពចាំបាច់ខាងលើ ធនាគារ ហត្ថា នឹងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងកាត និងអេធីអឹម ទៅកាន់ជំនាន់ចុងក្រោយបំផុតក្នុងគោលបំណងបម្រើសេវាជូនអតិថិជនឱ្យកាន់តែប្រសើរ។ តាមរយៈការធ្វើទំនើបកម្មនេះ ប្រព័ន្ធគ្រប់គ្រងកាត និងអេធីអឹម នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នចាប់ពី ម៉ោង ៨:០០ នាទីយប់ ថ្ងៃអាទិត្យទី ១៩ ដល់ម៉ោង ៩:០០ នាទីព្រឹក ថ្ងៃអង្គារទី ២១ ខែធ្នូ ឆ្នាំ ២០២១។
អំឡុងពេលនេះ អតិថិជន និងសាធារណជនទាំងអស់អាចបន្តរីករាយក្នុងការធ្វើប្រតិបត្តិការនៅគ្រប់ការិយាល័យសាខា ធនាគារ ហត្ថា ទាំង១៧៧ ទូទាំងប្រទេស សេវា Hattha Mobile ប្រព័ន្ធបាគង ការសងឥណទានតាមភ្នាក់ងារវីង និងការទូទាត់ផ្សេងៗទៀតដែលនៅដំណើរការជាធម្មតា លើកលែងតែសេវាផ្ទេរប្រាក់ទៅអេធីអឹម ផ្អាកដំណើរការកាតអេធីអឹម និងបញ្ចូលទឹកប្រាក់ទូរស័ព្ទតាមរយៈលេខកូដ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យ ធនាគារ ហត្ថា ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទលេខ ១៨០០ ២១២ ២២២ ឬ ០២៣ ៩៩៩ ២៦៦។
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


