ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកសំបុកមាន់ដ៏ធំនៅលើផ្លូវ ៦០៨
ជង្ហុកសំបុកមាន់នៅលើកំណាត់ផ្លូវ ៦០៨ ដែលមានទឹកដក់ តែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេសនៅពេលយប់មើលមិនឃើញជង្ហុក បណ្ដាលឲ្យដួល ពេលនេះ អាជ្ញាធរខណ្ឌទួលគោក បានធ្វើការជួសជុលហើយ។

ជាក់ស្ដែង លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌទួលគោក ចុះពិនិត្យ និងជួសជុលជង្ហុកសំបុកមាន់ដ៏ធំ ស្ថិតនៅផ្លូវលេខ ៦០៨ ក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្ការគ្រោះថ្នាក់ជាយថាហេតុជូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ ហើយទីតាំងជង្ហុកសំបុកមាន់ដ៏ធំកំពុងចុះជួសជុលជង្ហុកសំបុកមាន់នេះ មានទំហំ ២ ម៉ែត្រ គុណនឹង ១០ ម៉ែត្រ។

គួររំលឹកផងដែរថា បើតាម លោក វណ្ណា ជាប្រជាពលរដ្ឋរស់នៅលើកំណាត់ផ្លូវខាងលើបានលើកឡើងថា ជង្ហុកទាំងនេះ ដំបូងឡើយមានបន្តិចបន្តួចនោះទេ តែដោយសារអាជ្ញាធរមិនជួសជុល ទុកឲ្យជង្ហុកទាំងនោះទៅជាធំទៅៗ ពេលខ្លះម្ចាស់ផ្ទះបានយកកម្ទេចថ្មមកចាក់បំពេញជង្ហុក ជៀសវាងមានអ្នកធ្វើដំណើរជិះធ្លាក់ជង្ហុកគ្រោះថ្នាក់ជាយថាហេតុ។

ជាចុងក្រោយ អាជ្ញាធរខណ្ឌទួលគោក ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មិនត្រូវបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងពេលមានភ្លៀងមកម្ដងៗ អាចហូរកាកសំណល់ទាំងអស់នេះចូលតាមប្រព័ន្ធលូ បង្កការជន់លិចដោយសារតែលំហូរទឹកហូរមិនទាន់៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


