ព័ត៌មានអន្ដរជាតិ
ហ៊ានខ្លាំង! ចោរមួយក្រុមចូលលួចគ្រឿងអលង្ការដ៏មានតម្លៃរបស់រាជវង្សបារាំង ពីសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស
ជារឿងគួរឲ្យភ្ញាក់ផ្អើលនិងជាការលួចដ៏មិនខ្លាចរអាទាល់តែសោះ ចោរមួយក្រុមបានប្រើពេលតែ៤នាទីប៉ុណ្ណោះ លួចយកគ្រឿងអលង្ការរបស់រាជវង្សបារាំងដ៏មិនអាចកាត់ថ្លៃបានចំនួនប្រាំបីពីសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

យោងតាមមន្ត្រីបារាំង ក្រុមចោរបានប្រើជណ្តើរយន្តដើម្បីឡើងជញ្ជាំងសារមន្ទីLouvre ហើយវាយបំបែកបង្អួច និងវាយកញ្ចក់ពីរដែលដាក់តាំងគ្រឿងអលង្ការរបស់រាជវង្សក្នុងវិចិត្រសាល Apollon ដែលជាកន្លែងប្រមូលផ្ដុំគ្រឿងអលង្ការជាប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង។ ការលួចនេះបានកើតឡើងត្រឹមតែ៣០នាទីបន្ទាប់ពីសារមន្ទីរបានបើកមនុស្សចូលទស្សនា។
ក្នុងចំណោមបំណែកគ្រឿងអលង្ការដែលត្រូវបានចោរលួចនោះ មានគ្រឿងអលង្ការដែលធ្លាប់ជាកម្មសិទ្ធិរបស់រាជវង្សបារាំង រួមមានត្បូងកណ្តៀង និងត្បូងមរកតដែលជាកម្មសិទ្ធិរបស់ ព្រះនាង Marie-Amelie និងព្រះនាង Hortense, ព្រះចៅអធិរាជ Marie-Louise និងព្រះចៅអធិរាជ Eugenie។ ក្នុងនោះវត្ថុមួយ ជាមកុដត្បូងមរកតរបស់ព្រះចៅអធិរាជ Eugenie ក្រោយមកត្រូវបានគេប្រទះឃើញបែកបាក់នៅខាងក្រៅសារមន្ទីរ។

ក្រុមចោរបានជិះម៉ូតូគេចខ្លួនបាត់មុនពេលសមត្ថកិច្ចមកដល់ ។ ប៉ូលិសពណ៌នាការប្លន់នេះថាជា «ប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ» ខណៈដែលបុគ្គលិកសារមន្ទីបានត្អូញត្អែរជាយូរមកហើយអំពីចំនួនមនុស្សច្រើនលើសលប់មកទស្សនាសារមន្ទី តែមានបុគ្គលិកតិចតួច។
ការលួចទាំងកណ្ដាលថ្ងៃនេះ ក៏បង្កឱ្យមានកំហឹងនយោបាយផងដែរ ដោយមេដឹកនាំស្តាំនិយមលោក Jordan Bardella បានហៅវាថាជា «ការអាម៉ាស់របស់ប្រទេសបារាំង» ដោយចោទប្រកាន់រដ្ឋាភិបាលថាមិនបានការពារទ្រព្យសម្បត្តិជាតិ។

អ្នកជំនាញបានព្រមានថា ការយកគ្រឿងអលង្ការមកវិញអាចជាការពិបាក ព្រោះថាចោរមានវិជ្ជាជីវៈតែងតែកាត់ផ្ដាច់ ឬលក់ត្បូងម្ដងបន្តិចៗ ដោយលុបបំបាត់អត្តសញ្ញាណប្រវត្តិសាស្ត្ររបស់ត្បូង។ ឥឡូវនេះប៉ូលិសកំពុងពិនិត្យមើលវីដេអូ CCTV និងធ្វើការស៊ើបអង្កេត។ សារមន្ទី Louvre ត្រូវបានបិទអស់ពេញមួយថ្ងៃដើម្បីត្រួតពិនិត្យស៊ើបអង្កេត។
គួរបញ្ជាក់ថា សារមន្ទីរ Louvre ជាសារមន្ទីរដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក។ សារមន្ទីនេះក៏ធ្លាប់បានទទួលរងការលួចដ៏ល្បីល្បាញពីមុនមកដែរ រួមទាំងការលួចផ្ទាំងគំនូរ Mona Lisa ឆ្នាំ១៩១១ ប៉ុន្តែការលួចកាលពីថ្ងៃអាទិត្យនេះបានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាពនៃបេតិកភណ្ឌវប្បធម៌របស់ប្រទេសបារាំង៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


