កីឡា
នេះជាលើកទី១ ហើយសម្រាប់ គឿម សុវណ្ណឃីម ចាញ់សន្លប់ក្នុងអាជីពប្រដាល់
អ្នកលេងគុនខ្មែរ និងជាម្ចាស់ខ្សែក្រវាត់ជាច្រើនគ្រឿង គឿម សុវណ្ណឃីម ការចាញ់ម៉ារ៉ាតុងវគ្គផ្ដាច់ព្រ័ត្រជាមួយកីឡាករ ប៉ែនកាក់ យ៉ាស៊ីន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅសង្វៀនថោននេះជាការចាញ់ដោយសន្លប់ធំជាលើកទី១ ក្នុងអាជីពប្រដាល់របស់គេ។

សុវណ្ណឃីម និង យ៉ាស៊ីន
នេះបើតាមលោក សឿ វណ្ណៈ ដែលគេដឹងថាជាម្ចាស់ក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃជាក្លឹបរបស់ គឿម សុវណ្ណឃីម ថាការចាញ់ដោយសន្លប់ធំកាលពីថ្ងៃអាទិត្យ ទី២៦ តុលា ២០២៥ ជាលើកទី១ ហើយសម្រាប់សិស្សម្នាក់នេះក្នុងអាជីពប្រដាល់។ លោកបន្ថែមទៀតថា កីឡាគឺបែបនេះមានគ្រប់រសជាតិដុះខាតសមត្ថភាពបន្ត។

សុវណ្ណឃីម ចាញ់សន្លប់
ចំណែកសាមីខ្លួនវិញក្រោយចាញ់ដោយសន្លប់នោះរួចមកក៏បានបង្ហោះសារនៅហ្វេសបុកសុំទោសចំពោះគ្រូគឺលោក ផាត សូដា និងសុំទោសអ្នកស្រឡាញ់គាំទ្រដែលខ្លួនធ្វើមិនបានល្អក្នុងការប្រកួតម៉ារ៉ាតុងដណ្ដើមខ្សែក្រវាត់នៅថោននេះ។
បញ្ជាក់ដែរថា គឿម សុវណ្ណឃីម ជាកីឡាករវ័យក្មេងម្នាក់ដែលសមត្ថភាពលេចធ្លោ និងធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេស រួមទាំងក្រសោបបានខ្សែក្រវាត់ជាច្រើនគ្រឿងផងដែរ។ ការប្រកួតម៉ារ៉ាតុងដណ្ដើមខ្សែក្រវាត់ IPCC Vigor Kun Khmer នៅប្រកួតទី១ សុវណ្ណឃីម ឈ្នះពិន្ទុ HAKIM SING RED WOLVES (ឡើងដោយស្វាយប្រវត្តិដៃគូធ្វើទម្ងន់មិនបាន) ប្រកួតទី២ ចាញ់សន្លប់ក្រោមថ្វីដៃកីឡាករ ប៉ែនកាក់ យ៉ាស៊ីន នៅទឹកទី១ របូតខ្សែក្រវាត់ទម្ងន់ ៥៥គីឡូក្រាមនេះ៕

គឿម សុវណ្ណឃីម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


