ព័ត៌មានជាតិ
ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរសរុបជិត ៦ម៉ឺននាក់ នាពិធីបុណ្យអុំទូក៣ថ្ងៃ
នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៤-៦ វិច្ឆិកា ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរសរុបចំនួន ៥៧,៦១៥នាក់។

ក្នុងចំណោមភ្ញៀវទេសចរ ៥៧,៦១៥នាក់ មានប្រជាពលរដ្ឋដែលមកកម្សាន្ត សរុបប្រមាណ ៣២,៤១៨ នាក់ កើនឡើង ២៧.៧២ % ។ ចំណែកភ្ញៀវទេសចរជាតិ ចំនួន ២៤,៣២៧ នាក់ កើនឡើង ១៦.៨៨ % ភ្ញៀវទេសចរអន្តរជាតិចំនួន ៨៧០ នាក់ កើនឡើង ២៤២.៥២ % ភ្ញៀវទេសចរសរុបចំនួន ២៥,១៩៧ នាក់ កើនឡើង ១៩.៦០ %។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី។

សូមជម្រាបថា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ រដ្ឋបាលខេត្តបានរៀបចំ ព្រឹត្តិការណ៍សំខាន់ៗដូចជា ព្រឹត្តិការណ៍ធ្វើដំណើរតាមរថយន្ត របស់ក្រុមហ៊ុន Family Travel Cambodia ដែលមានក្បួនរថយន្ត ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរជាតិ ទៅលេងកម្សាន្ត តំបន់ទេសចរណ៍ក្នុងខេត្ត រយ:ពេល៣ ថ្ងៃ។

នៅពេលរាត្រីបំពាក់ភ្លើងអគ្គិសនី តាមដងផ្លូវ សាធារណៈ និងរៀបចំអនាម័យសោភណ្ឌភាពទីក្រុង ជុំវិញមាត់បឹងកន្សែង ហើយក៏មានពិធីអកអំបុក បណ្តែតប្រទីប របស់មន្ទីរឬអង្គភាព រួមទាំងបង្ហោះគោម បាញ់កាំជ្រួច ការប្រគុំតន្ត្រី និងការតាំងពិព័រណ៍ផលិតផល។ ពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃនេះ បានបិទបញ្ចប់ទៅដោយជោគជ័យ ទាំងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ខណៈសេវាកម្មស្នាក់នៅ និងម្ចាស់ភោជនីយដ្ឋាន បានអនុវត្តតាមសារាចររបស់ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្តីពីការពង្រឹងគុណភាពសេវាកម្ម។

ចំណែកឯនៅគ្រប់វត្តអារាម មានរៀបចំពិធីអកអំបុក និងបង្ហោះគោមជាដើម ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។

បច្ចុប្បន្ន ខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោកលោក ញ៉ែម សំអឿន អភិបាលខេត្ត កំពុងកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើនរួម មាន ផ្លូវបេតុង សួនច្បារ រូបសំណាក់សត្វក្តាន់ រូបសំណាក់សត្វអក ញីឈ្មោល រូបសំណាក់គ្រួសារដំរី ខ្សែរត វិមានឯករាជ្យ តាមដងផ្លូវនិងជុំវិញមាត់បឹងកន្សែង នៅបរិវេណមាត់បឹងកន្សែង និងកំពុងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមកលេងកម្សាន្តដែលជាគោលដៅទេសចរធម្មជាតិដ៏សម្បូរបែប៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


