ព័ត៌មានអន្ដរជាតិ
អនុទីន ប្រហែលចង់សាកជាមួយលោក ត្រាំ ទើបហ៊ានគំរាម ឈប់រកស៊ីជាមួយអាមេរិក
នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល ប្រហែលចង់សាកជាមួយប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ ហើយ តាមរយៈការគំរាមឈប់រកស៊ីជាមួយអាមេរិក បើហ៊ានដាក់ពន្ធរឹតតែខ្លាំង ក្រោយទីក្រុងបាងកក ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។

តាមការផ្សាយរបស់ Bangkok Post, លោកអនុទីន ប្រកាសនៅឯមហាវិទ្យាល័យការពារជាតិក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធទី១២ខែវិច្ឆិកាឆ្នាំ២០២៥ថា ថែនឹងស្វែងរកដៃគូធ្វើពាណិជ្ជកម្មជំនួសអាមេរិក បើទីក្រុងវ៉ាស៊ីនតោន យកពន្ធលើសនេះទៀត។
ទន្ទឹមនោះ លោកក៏ប្រាប់ទៅរដ្ឋាភិបាលទីក្រុងបាងកកផងដែរថា ទុករឿងពន្ធនៅមួយឡែកសិនទៅ ត្រូវគិតរឿងជាតិនិងប្រយោជន៍ពលរដ្ឋជាមុនសិន។
យ៉ាងណា មកទល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយពីសំណាក់មេដឹកនាំមហាអំណាចផុតលេខអាមេរិក ដូណាល់ ត្រាំ តបទៅការព្រមានរបស់នាយករដ្ឋមន្ត្រីថៃនោះទេ ប៉ុន្តែសម្តីនេះប្រហែលលោកត្រាំបានជ្រាបរួចហើយ។

ទោះបែបនេះក្តី នៅថ្ងៃដដែលនោះ អតីតឧបការីក្រសួងការបរទេសថៃ Russ Chaleejandra បានរិះគន់ អនុទីន ចំពោះការថ្លែងដែលបង្កជម្លោះលើវិធានការពន្ធរបស់អាមេរិក ដោយលោកលើកឡើងថា សម្ដីបែបនេះប្រថុយនឹងការធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តដ៏សំខាន់ ហើយអាចផ្តល់ផលប្រយោជន៍ដល់កម្ពុជាទៅវិញ។
លោក Russ និយាយថា សម្ដីអនុទីន អាចប៉ះពាល់ដល់ទំនាក់ទំនងថៃ-អាមេរិក ហើយអាចជួយពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយទីក្រុងវ៉ាស៊ីនតោនដោយអចេតនា។ លោករៀបរាប់ថា «ភាគីដែលនឹងទទួលបានផលប្រយោជន៍ច្រើនជាងគេពីសម្ដីទាំងនេះ គឺកម្ពុជា។ វាធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តមហាអំណាចពិភពលោក ហើយជំរុញកម្ពុជាឲ្យកាន់តែកៀកជាមួយសហរដ្ឋអាមេរិក»។
លោកក៏ព្រមានផងដែរថា ប្រជាជនថៃអាចប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ច ប្រសិនបើសហរដ្ឋអាមេរិកឆ្លើយតបដោយសកម្មភាពពន្ធសងសឹក។ លោកចោទសួរថា «តើនាយករដ្ឋមន្ត្រីត្រៀមខ្លួនទទួលខុសត្រូវឬទេ ប្រសិនបើជីវភាពរបស់ប្រជាជនរងផលប៉ះពាល់?»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អតីតឧបការីក្រសួងការបរទេសថៃព្រមានលោកអនុទីន កុំបង្កជម្លោះជាមួយអាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម១០ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


